ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន៖ យើងត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតាដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការជម្រុញដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ តាមរយៈបុណ្យរដូវរំហើយនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិករណ៍ បុណ្យរដូវរំហេី យ តាមរយៈ ការប្រឡងដាល់អំបុក និងបង្ហើរខ្លែង ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង នាព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកកំពង់លែង នាខេត្តកំពង់ឆ្នាំង។
លោកជំទាវ បានពាំនាំនូវករផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ ដោយសេចក្តីនឹករលឹក ។

តាមកម្មវិធីការប្រកួតនេះមានរយៈពេល ២ថ្ងៃ នៅពេលយប់មានការប្រគុំតន្ត្រី សម័យ និងបុរាណ ការសម្តែងចាប៉ីដងវែង និងល្បែងកម្សាន្តជាច្រេីនទៀត ដែលនឹងបង្ករឲ្យកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ពិធីប្រឡងដាល់អំបុក និងបង្ហេីរខ្លែង ដែលជាប្រពៃណីជាតិ បានប្រារព្ធធ្វេីឡើងនៅថ្ងៃទី ១៧និង ១៨ខែធ្នូ ឆ្នាំ ២០២២ នៅក្នុង ភូមិ ដំណាក់កកោះ ឃុំ ពោធិ៍ ស្រុកកំពង់លែង ក្រោមការឧបត្ថម្ភពីមូលនិធិ អ៉ឹងហ្វោនដេសិន (ING FOUNDATION) ដែលដឹកនាំដោយ លោកឧកញ៉ា អ៊ឹង ប៊ុន ហូ វ និង លោកជំទាវ ព្រមទាំង ក្រុមការងារ ដែលមាន បេក្ខជន បេក្ខនារី មកពី ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងមានការ ចូលរួមពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ប្រមាណជាង ២.៧០០នាក់ ផងដែរ ។

សូមរំលឹកផងដែរថា បច្ចុប្បន្នតំបន់នេះបានក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិ ព្រោះថា តំបន់នេះគឺជា តំបន់ភ្នំទូកមាស ដែលមាន ព្រៃឈើ ធម្មជាតិ ដ៏ ស្រស់បំព្រង មានប្រាសាទពណ្ណរាយ ប្រាសាទ ប្រុស (សក្ល) ប្រាសាទស្រី ប្រាសាទស្លុតតី ឬថ្នមប្តី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋនៅក្នុង ឃុំពោធិ៍ និង ឃុំច្រណូក នៃ ស្រុក កំពង់លែងឲ្យមានជីវភាពធូរធារថែមមួយកម្រិតទៀត ។

លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា បានបន្សល់ទុក្ខដល់បច្ចុប្បន្ន ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


