Connect with us

ព័ត៌មានជាតិ

លោក វង សូត ជំរុញ​ដល់​មន្ត្រី​អនុវត្តន៍ ក្នុង​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​កំឡុង​ពេល​កូ​វីដ ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព

បានផុស

នៅ

ត្បូងឃ្មុំ​ ៖ លោក វង សូត បាន​ជំរុញ​ដល់​មន្ត្រី​អនុវត្តន៍ ជាពិសេស​អាជ្ញាធរ​ឃុំ​សង្កាត់ ភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ការ​ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ ដែល​មាន​ជីវភាព​ខ្វះខាត និង​ជួប​ការ​លំបាក​កំឡុង​ពេល​កូ​វីដ ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ដោយ​មិន​ប្រកាន់​និន្ទា​កាល​បក្ស​ណាមួយ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​ដែល លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២១ សម្រាប់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាក្រែក នៅ​ថ្ងៃទី​៧​មករា​២០២១។

លោក​រដ្ឋមន្ត្រី បាន​លើ​ក​ទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវ​ឲ្យ​ខ្ពស់ ក្នុង​ការ​ចុះពិនិត្យ​លើ​ប័ណ្ណ​សមធម៌ របស់​គ្រួសារ​ដែល​ទទួល​បាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធម៌​តាម​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​គ្រួសារ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សរុប​ទូទាំង​ប្រទេស​។

លោក​វង សូត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា យើង​ត្រូវ​បន្តការងារ​មួយ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក​មួយ​ពោល​ថា យើង​មិន​ទុក​នរណា​ម្នាក់​ជួប​ការ​លំបាក​ដោយ​មិនបាន​ដោះស្រាយ។ ហើ​យ​លោក​រដ្ឋមន្ត្រី ស្នើ​សុំ​ដល់​អាជ្ញាធរ ត្រូវខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ ក្រោម​ដំបូល​សុខ​សន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ដែល​ទទួល​បាន​សាច់ប្រាក់​ពី រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្តន៍​អប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​គ្រួសារ​ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួលបាន​សាច់ប្រាក់​ឧបត្ថ​ម្ភ​រួច និង​កំពុង​ទទួល ត្រូវ​ជំរុញ​អប់រំ​ឲ្យ​គ្រួសារ​ទាំងនោះ ត្រូវ​ចេះ​យក​ទៅ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប​ង្កើន​មុខរបរ ការងារ​ឲ្យ​កាន់តែ​ល្អ​ប្រ​សើរ​ឡើង៕

អត្ថបទ ៖ លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម