ព័ត៌មានជាតិ
ក្រសួងអប់រំនិងស.ស.យ.ក រួមគ្នាបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ការបង្រៀននិងការរៀនរបស់គ្រូនិងសិស្សក្នុងដំណាក់កាលសម័យអប់រំតាមបែបឌីជីថលនេះ។
កិច្ចប្រជុំបង្ហាញលទ្ធផលនៃការអភិវឌ្ឍកម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា។
កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកតាមទូរសព្ទនេះ ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវ ១-វីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ២-សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល ចំណេះដឹងទូទៅ រឿងនិទាន និងសៀវភៅភាសាបវរទេសជាដើម ៣-កម្មវិធីតេស្តសមត្ថភាពសិស្ស (Quiz)៤-ទំព័រព័ត៌មានអប់រំ។

ចំពោះមុខងារផ្សេងៗរបស់កម្មវិធីមាន ១-រាល់វីដេអូសិក្សា និងសៀវភៅ អាចទាញយក (Download) ទុកក្នុងទូរសព្ទសម្រាប់ប្រើប្រាស់ពេលទូរស័ព្ទមិនភ្ជាប់អ៊ីនធឺណិត (Offline) ២-ឯកសារមេរៀននៅភ្ជាប់ជាមួយវីដេអូនីមួយៗ សម្រាប់ជាជំនួយដល់សិស្ស និងអាចទាញយកមកប្រើប្រាស់បាន ៣-វេទិកាសំណួរចម្លើយនៅក្រោមវីដេអូសិក្សានីមួយៗ ៤-អាចប្រើប្រាស់បាន០៥គណនីលើទូរសព្ទតែមួយ ៥-តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន និងរំឭកពេលដល់ម៉ោងសិក្សា
៦-ក្រាបតាមដានចំនួនដងនៃការប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា និងតាមមេរៀន និងតាមលទ្ធផលតេស្ត។
នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញអំពីកម្មវិធីដោយក្រុមការងារអភិវឌ្ឍកម្មវិធីជូនថ្នាក់ដឹកនាំ និងបានបើកការពិភាក្សាលើដំណើរការបញ្ជូលមាតិកាអប់រំនានារបស់ក្រសួងទៅក្នុងកម្មវិធី កំណត់ឈ្មោះផ្លូវការរបស់កម្មវិធី ការរក្សាទុកទិន្នន័យរបស់កម្មវិធី ការចុះឈ្មោះកម្មវិធីទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីដាក់ឲ្យប្រើប្រាស់ និងត្រួតពិនិត្យលើលក្ខន្តិកៈនៃការប្រើប្រាស់កម្មវិធី ដោយមានការសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រមូលធាតុចូលពីនាយកដ្ឋានជំនាញមានដូចជា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ កិច្ចការប្រឡង បឋមសិក្សា អប់រំកុមារតូច អប់រំក្រៅប្រព័ន្ធ អប់រំពិសេស ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ានី និងក្រុមការងារអភិវឌ្ឍកម្មវិធីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើតកម្មវិធីនេះឡើង ស្របពេលដែលវិស័យអប់រំកំពុងមានតម្រូវការខ្លាំងលើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដោយសាររងផលប៉ះពាល់ដោយសារវិបត្តិកូវីត-១៩ និងស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល៕

ដោយ ៖ សំអឿន
សូមចុចអាន ៖ ភ្ញាក់ផ្អើលឃើញសត្វ “ហ៊ីង” មួយប្រភេទ អ្នកប្រើហ្វេសបុកចែកចាយតៗគ្នា
សូមចុចអាន ៖ ឆ្នាំសិក្សាថ្មីនេះ សាលារៀននៅតាមព្រំដែន នៅមិនទាន់អាចបើកដំណើរការឡើងវិញបានទេ
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


