ព័ត៌មានជាតិ
ឆ្នាំ២០២២នេះ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមាន០.៦៩% កើនឡើងជាងឆ្នាំមុន
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ធ្នូនេះថា នៅឆ្នាំ២០២២ នេះចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន០.៦៩% ប្រៀបធៀបជាមួយប្រជាជនសរុបកើនឡើងជាងឆ្នាំមុនដែលមានត្រឹមតែ០.៦២%ប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដោយធ្លាក់ចុះពី២០ភាគរយមកនៅត្រឹម១០ភាគរយ ដែលធ្វើឱ្យមានការប្រឈមនឹងការខ្វះខាតឈាមជាខ្លាំង។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ប៉ុន្តែបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរដោយរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញរួចមក ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានកើនឡើងពី១០ភាគរយដល់១៥ភាគរយដោយសារមានការចូលរួមបរិច្ឆាគឈាមច្រើន។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែល១០%នៃតម្រូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះខណៈពេលដែលប្រទេសជិតខាងការធ្វើបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា « យើងត្រូវការឈាមមួយប្លោករៀងរាល់ ៦នាទីម្ដងដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺខណៈតម្រូវការឈាមប្រចាំថ្ងៃសរុបមានប្រមាណពី៣០០ទៅ ៣៥០ប្លោកនៅរាជធានីភ្នំពេញ ពោលគឺមានតម្រូវការទូទាំងប្រទេសមានប្រមាណ១១ម៉ឺនប្លោកដែលលើសពីឆ្នាំមុន២០%ហើយមជ្ឈមណ្ឌលជាតិបានគ្រប់ដណ្ដប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស»។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថាអ្នកជំងឺដែលត្រូវការឈាមចាំបាច់មានដូចជាអ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូងគ្រោះថ្នាក់ចរាចរណ៍ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូនជំងឺខ្សោយតំរង់នោមការព្យាបាលថែទាំជំងឺមហារីកពិសេសការដូរក្រលៀនដែលជាសេវាកម្មថ្មីមួយដែលត្រូវការឈាមច្រើន។
គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០២២នេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមពីអ្នកស្ម័គ្រចិត្តនិងមិនគិតកម្រៃប្រមាណ១សែន១ម៉ឺនប្លោកហើយនៅឆ្នាំ២០២៣នឹងកើនឡើងដល់១សែន៣ម៉ឺនប្លោកដោយសារក្នុង១ឆ្នាំៗតម្រូវការឈាមមានការកើនឡើងជាង២០ភាគរយជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


