Connect with us

ព័ត៌មានជាតិ

បុគ្គលិកធនាគារអេស៊ីលីដាជិត ៧០០នាក់នៅទូទាំងប្រទេសស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតមនុស្ស

បានផុស

នៅ

ធនាគារអេស៊ីលីដាភីអិលស៊ី សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២៤ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកប្រមាណជិត៧០០នាក់នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ ឬអ្នកជំងឺដែលជួបគ្រោះថ្នាក់ ឬមានជំងឺត្រូវការឈាមជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចទទួលបន្ទុកផ្នែកធនធានមនុស្សនិងរដ្ឋបាលនៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថានេះជាលើកទី៨ហើយដែលធនាគារអេស៊ីលីដាបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានបុគ្គលិកចូលរួមបរិច្ចាគឈាមចំនួន៦៧០នាក់នៅទូទាំងប្រទេសក្នុងនោះនៅរាជធានីភ្នំពេញមាន២៣៥នាក់និងតាមបណ្តាខេត្ត៤៣៥នាក់ខណៈ៧លើកមុនមានអ្នកចូលរួមចំនួន១៧៨០នាក់។

លោកបានបន្តថា« ការប្រកបអាជីវកម្មរីកចម្រើនយើងមិនត្រូវភ្លេចកិច្ចការសង្គមទេយើងរីកចម្រើនទៅបានលុះត្រាតែមានការចូករួមគាំទ្រពីសង្គម។អីចឹងពេលដែលយើងការតបស្នងអ្វីទៅសង្គមសង្គមនិងជួយគាំទ្រយើងវិញ។អីចឹងដូចទស្សនធនាគារអេស៊ីលីដាអីចឹងយើងធ្វើអ្វីមួយក៏ដោយត្រូវគិតពីសង្គមហើយមួយទៀតយល់ឃើញថាការបរិច្ចាគឈាមនេះទី១យើងអាចជួយសង្គ្រោះអាយុជីវិតជួយដល់អ្នករងគ្រោះ។ទន្ទឹមនឹងហ្នឹងក៏អាចធ្វើឱ្យសុខភាពយើងប្រសើរឡើងផងដែរ។ដោយសារយើងយល់ពីសារសំខាន់នេះហើយទើបមានអ្នកចូលរួមច្រើន»។ លោកបានលើកទឹកចិត្តឱ្យមានការចូលរួមបរិច្ចាគឈាមនេះឱ្យបានច្រើនបន្ថែមទៀតនិងសូមថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដែលជាការងារសង្គម។

លោកវេជ្ជបណ្ឌិត លីសុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃធនាគារអេស៊ីលីដាភីអិលស៊ី ដែលតែងតែបានរៀបចំបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមកទទួលយកអំណោយឈាមដោយសប្បុរស ដើម្បីជួយជីវិតដល់ជនរងគ្រោះនិងសូមអរគុណចំពោះសកម្មភាពចូលរួមលើផ្នែកមនុស្សធម៌ ដើម្បីជួយជីវិតមនុស្ស ពិសេសអ្នកដែលត្រូវការឈាម នៅតាមគ្រប់មន្ទីរពេទ្យទាំងអស់។
លោកវេជ្ជបណ្ឌិតបានបន្តថាសកម្មភាពរបស់ធនាគារអេស៊ីលីដានេះគឺជាគំរូមួយដ៏ល្អដល់ស្ថាប័នដ៏ទៃទៀតក្នុងការរួមចំណែកជាមួយស្ថាប័នផ្តល់ឈាមមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថាការចូលរួមរបស់អេស៊ីលីដានេះមានសារសំខាន់រកអ្វីកាត់ថ្លៃមិនបានទេក្រៅពីការជួយសង្គមក៏បានដឹងពីសុខភាពនិងជំងឺរបស់គាត់ដែរដូចជាជំងឺថ្លើមប្រភេទ បេ, សេ, ស្វាយនិងជំងឺអេដស៍និងជួយកាត់បន្ថយជំងឺមហារីកកាត់បន្ថយលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែងនិងជួយសម្រួលសុខភាពបេះដូងពិសេសមានមោទនភាពក្នុងការចូលរួមចំណែកជាមួយសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ជួយសង្គ្រោះអាយុជីវិតមនុស្ស។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា«ឈាមទោះបីជាយើងមិនផ្តល់យើងកំពុងធ្វើចលនានិយាយស្តីដើរឈរអង្គុយក៏វាគង់តែស្លាប់ហើយក៏គង់តែកើតឡើងវិញដែរ។អីចឹងបើទោះបីជាយើងមិនផ្តល់ក៏ឈាមស្លាប់ចោលអាសាបង់ដែរ»។


លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់វិស័យឯកជន និងសាធារណជនទូទៅ ពិសេសយុវវ័យ បន្តចូលរួមបង្កើនសកម្មភាពផ្តល់ឈាមឲ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងសាច់ញាតិបងប្អូនរបស់អ្នកជំងឺមានរហូតដល់៨០ភាគរយឯណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម