ព័ត៌មានជាតិ
លោក ជា ចាន់តូ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា នៅស្រុកសន្ទុក
លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១បានអញ្ជើញចូលរួមប្រារព្ធពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ៧មករា»ជាថ្ងៃដែលប្រទេសកម្ពុជាបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។

នៅក្នុងសារលិខិតរបស់សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលអានជូនអង្គពីធីដោយលោក ជា ចាន់តូ បានបញ្ជាក់ច្បាស់ថា ក្រោយពីប្រទេសជាតិបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សមកប្រជាជនកម្ពុជា
ពលរដ្ឋយើងមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្នុងនោះកម្ពុជាក៏មានកិត្យានុភាព និងមានមុខមាត់សារជាថ្មីលើឆាកអន្តរជាតិផងដែរ។

សារលិខិតក៏បានធ្វើការរំលឹកឲ្យដឹងទៀតថា កាលពី៤២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ ផងដែរ គឺរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាកទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀនហើយប្រជាពលរដ្ឋទាំងអស់ គឺរស់នៅគ្មានសិទ្ធិ សេរីភាព។
ជាមួយគ្នានេះដែរ សារលិខិតក៏បានអំពាវនាវសូមឲ្យថ្ងៃជ័យជម្នះ៧មករា និងស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតក្រោមម្លប់សុខសន្តិភាពជានិរន្តរ៍។

នៅក្នុងឱកាសនោះដែរ សមាជិកសមាជិកាគណបក្សទាំងអស់បានប្ដេជ្ញាថា នឹងចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបការៈដ៏ថ្លៃថ្លាបំផុត នៃមហាជ័យជម្នះ៧មករា ១៩៧៩ ដែលបានជួយសង្គ្រោះអាយុជីវិត និងសង្គមជាតិយើងឱ្យរស់ឡើងវិញ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ទេយើងក៏មិនមានអ្វីៗ ដូចសព្វថ្ងៃនេះដែរ» ។ ហេតុដូច្នេះហើយបានជាប្រជាជនកម្ពុជាគ្រប់ៗរូបចាត់ទុកថា «ថ្ងៃជ័យជម្នះ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន»ជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


