ព័ត៌មានជាតិ
អគារស្នាក់ការ ស.ស.យ.ក ថ្មីនៅរតនគិរីត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាទើបសាងសង់ថ្មីត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន គណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៤០០ នាក់។
អគាររបស់ ស.ស.យ.ក. ថ្មីនេះស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានផ្តួចផ្តើមកសាងឡើង ដោយលោក ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល កាលពីខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសម្បុរសជននានា ព្រមទាំងមានការគាំទ្រកែលំម្អរសោភ័ណ្ឌភាពបន្ថែមពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីផងដែរ។

លោក ង៉ែត ពិទូ អនុប្រធាន ស.ស.យ.ក.ខេត្តរតនគិរី បានរាយការណ៍ថា អគារនេះសាងសង់លើផ្ទៃដីសរុប ១, ៦៨០ម៉ែត្រការ៉េ ចំណែកអគារមានទំហំសរុប ២២១ ម៉ែត្រការ៉េ របងព័ទ្ធជុំវិញប្រវែង ១៦៤ម៉ែត្រការ៉េ បន្ទប់ទឹក ចំនួន៦ ចាក់សាបបេតុងបរិវេណជុំវិញ រៀបឥដ្ឋកន្សែង និងផ្លូវចូល សរុប ៤៣៦ម៉ែត្រការ៉ ចំណាយថវិកាសាងសង់សរុបចំនួន១២៧.៦២៤ដុល្លារ។
បន្ទាប់ពីអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តរតនគិរី ដោយលោក ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលរួចមក លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញប្រគល់សេចក្តីសម្រេចជូន លោក ញ៉ែម សំអឿន។

លោក ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក. ខេត្តរតនគិរី បានធ្វើការប្តេជ្ញាចិត្ត លះបង់ទាំងកម្លាំងកាយចិត្ត រួមទាំងពេលវេលា ដោយគោរពតាមបទបញ្ជាផ្ទៃក្នុងគោរពប្រត្តិបត្តិនូវសរសស្តម្ភ និងបេសកម្មការងារ ស.ស.យ.ក ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួមក្នុងការងារសង្គម និង មនុស្សធម៌ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងពង្រីក ពង្រឹងសកម្មភាព ប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃ។
ក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ ព្រមទាំងអបអរសាទរ ចំពោះសមិទ្ធផលនានា ដែល ស.ស.យ.ក. ខេត្តរតនគិរី បានសម្រេចបានជាពិសេសនោះគឺ អគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។

ទន្ទឹមនឹងនេះ លោកបានធ្វើការអបអរសាទរ ចំពោះលោក ញ៉ែម សំអឿន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តរតនគិរីផងដែរ។
លោកបានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗ របស់ ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានបង្ហាញពីវិសាលភាព កម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង នេះគឺជាមោទកភាព ដ៏ធំបំផុតរបស់ ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស។

បន្ទាប់មកលោក ហ៊ុន ម៉ានី និងគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីចាប់ពីពេលនេះតទៅ៕
អត្ថបទ៖ វុទ្ធឦសាន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត