ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកូរ៉េ ចុះកិច្ចព្រមព្រៀងលើការកែលម្អការថែទាំសុខភាពនៅកម្ពុជា
មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៃប្រទេសកូរ៉េខាងត្បូង
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រវាងលោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ជាមួយលោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង នៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ត្រាចារ្យ លូ លីឃាង បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសហប្រតិបត្តិនេះ គឺដើម្បីកែលម្អការថែទាំសុខភាពនៅកម្ពុជា ដោយផ្អែកលើស្មារតី SCHM «ស្រឡាញ់មនុស្ស» ព្រមទាំងផ្តោតសំខាន់ក្នុងការផ្តល់ជំនួយសម្ភារៈបរិក្ខារ, កម្មវិធីបណ្តុះបណ្តាល វេជ្ជបណ្ឌិតគិលានុបដ្ឋាយិកា អ្នកគ្រប់គ្រង និងសន្និសីទអន្តរជាតិរួម។

លោកសាស្ត្រាចារ្យ បានបន្តថា កន្លងមកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូន ឆាន់យ៉ាង ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងធ្វើការងាររួមគ្នាលើវិស័យសុខាភិបាល ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យដែលបន្តកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួងជាមួយនឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Kyoil Suh ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ស៊ូនឆាន់យ៉ាង បានមានប្រសាសន៍ថា តាមរយៈMOU នាថ្ងៃនេះ ជាកាដូមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។ លោកសាស្ត្រាចារ្យបានបន្តថា «យើងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងឆ្នាំ២០១៨ ជាក់ស្តែងដោយមានការរំខានពីជំងឺរាតត្បាតជាសកលមេរោគកូវីដ-១៩ គឺមានការលំបាកខ្លាំងក្នុងការដំណើរការ។ ជាពិសេសក្នុងកំឡុងពេលនៃMOU យើងបានទទួលគម្រោង និងសិក្សាពីភាគីកម្ពុជា ជាពិសេសលើការបង្កើតផ្នែកគិលានុបដ្ឋាក និងការការពារជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យកិច្ចការទាំងអស់នេះ គឺថ្នាក់ដឹកនាំបានធ្វើការសិក្សារួចរាល់ហើយ»។

ក្នុងនាមលោកសាស្ត្រាចារ្យ ជាអ្នកគ្រប់គ្រងលើការងារថែទាំ ក៏ដូចជាគិលានុបដ្ឋាកលោកគិតថាជាទិសដៅមួយដ៏សំខាន់របស់មន្ទីរពេទ្យដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាក្នុងការទប់ស្កាត់នូវការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


