ព័ត៌មានជាតិ
អភិបាលរាជធានី អរគុណអាជ្ញាធរ ១៤ខណ្ឌ និងគណៈកម្មការផ្សារ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់ និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។

ការកោតសរសើរនេះធ្វើឡើង ខណៈលោកអភិបាលរាជធានីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងតំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្វល់ពេលយប់ ឬថ្ងៃ សំខាន់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការផ្សារនេះ ទើបធ្វើឱ្យយើងអាចបើកសេដ្ឋកិច្ចប្រទេសដំណើរការជាប្រក្រតីឡើងវិញ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ រាជធានីភ្នំពេញមាន ២៥ផ្សារ ហើយក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គណៈកម្មការផ្សារ បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


