ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ អ្នកព័ត៌មានអាជីព នឹងជួយទប់ ទល់ព័ត៌មានលាបពណ៌ដោយប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានអាជីព នឹងរួមចំណែកទប់ទល់ព័ត៌មានលាបពណ៌ដោយប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលរបស់លោកខាងលិចមួយចំនួន ដែលតែងតែផ្សាយខុសពីរូបភាពពិតនៃកម្ពុជា។

កន្លងទៅ និងបច្ចុប្បន្ន ជារឿយៗប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលទទួលបានជំនួយពីក្រុមប្រទេសលោកខាងលិច គឺតែងតែព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានញុះញង់ និងការបំភ្លៃព័ត៌មាននានា ដែលខុសស្រលះពីស្ថានភាពពិតនៅកម្ពុជា ហើយបង្កឲ្យមានការភាន់ច្រឡំជាច្រើនចំពោះកម្ពុជា។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោត នៅរសៀលថ្ងៃទី២៩ ខែធ្នូ លោកបណ្ឌិត គិន ភា បានលើកឡើងថា អ្នកសារព័ត៌មានអាជីពដែលទទួលបានការបណ្ដុះបណ្ដាលនេះ នឹងរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរជាមូលដ្ឋានអំពីរូបភាពនៃប្រទេសកម្ពុជាដែលត្រូវបានលាបពណ៌ដោយប្រព័ន្ធផ្សព្វផ្សាយ ក៏ដូច ជាអង្គការមិនមែនរដ្ឋាភិបាលរបស់លោកខាងលិចមួយចំនួនផ្សាយខុសពីរូបភាពពិតនៃកម្ពុជា។

បណ្ឌិត គិន ភា បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលបានគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ពិតប្រាកដ ក៏នឹងរួមចំណែកទប់ទល់ការបំភ្លៃព័ត៌មាន ព័ត៌មានភាន់ច្រឡំ ព័ត៌មានក្លែងបន្លំដោយចេតនា និងសេណារីយ៉ូផ្សេងៗដែលគេបង្កើតឡើងសម្រាប់របៀបវារៈនយោបាយនានារបស់មហាអំណាចមួយចំនួន។
ត្រង់ន័យនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការនាំយកការពិត សភាពការណ៍ពិត រូបភាពពិត និងសច្ចភាពអំពីប្រទេសកម្ពុជាទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាពិភពលោកខាងក្រៅ គឺនឹងធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅបានស្គាល់កម្ពុជាកាន់តែច្បាស់ ដែលមិនដូចការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


