ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំអោយអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចសហការគ្នាបង្កលក្ខណៈអោយប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំអោយអាជ្ញាធរខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ សហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានលើកឡើងថា៖ នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសាកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចរបស់ខណ្ឌ កម្លាំងស្នងការដ្ឋាន ត្រូវពិនិត្យកន្លែងសប្បាយភាពទាំងនេះ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិងសណ្តាប់ធ្នាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសនៅខណ្ឌ ដូនពេញ ចំការមន ជ្រោយចង្វានិងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំងសប្បាយភាពច្រើនជាងគេ ហើយទីតាំងទាំងនេះតែងទទួលរងនូវការកកស្ទះចរាចរជាច្រើនម៉ោង ចាប់ពីម៉ោងឆ្លងរាត្រីទៅ នាបុណ្យឆ្លងឆ្នាំសាកលនេះ។
លោកឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនឹងបង្កើតអោយមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ មន្ត្រីនិងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវមានមុខប្រចាំការនិងបំពេញការងាររបស់ខ្លួន។ក្នុងនាមជាមន្ត្រីនិងកម្លាំងសមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានបុណ្យធំៗ មានកន្លែងសប្បាយភាព យើងមិនអាចសប្បាយដូចប្រជាពលរដ្ឋទេ យើងជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀត លោកឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចទាំងអស់ផ្សព្វផ្សាយ ដើម្បីអោយប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។
លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងដែរថា ប៉ូលីសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយចរាចរ បង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


