Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា ៖ សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចូលឈើពីក្រៅប្រទេស យកមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា មាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣នេះថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការនាំចូលឈើមកប្រើប្រាស់ក្នុងប្រទេស ពីក្រៅប្រទេសមួយចំនួន ហើយក៏មានការកើនឡើងផងដែរ។

លោក ឌិត ទីណា បានឲ្យដឹងយ៉ាងដូច្នេះថា «យើងក៏កត់សម្គាល់ឃើញដែរថា និន្នាការនៃការប្រើប្រាស់ឈើនាំចូល មានការកើនឡើង ខ្ញុំគិតថា មានបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ប្រាកដជាភ្ញាក់ផ្អើល បើដឹងថា សព្វថ្ងៃនេះ កម្ពុជា មានលទ្ធភាពក្នុងការនាំចូលឈើមកប្រើប្រាស់ផ្ទាល់»។

លោករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា ប្រទេសដែលកម្ពុជាទិញឈើនាំចូលមក រួមមាន៖ ប្រទេសអាហ្រ្វិក, ប្រទេសចិន, និងប្រទេសម៉ាឡេស៊ី ជាដើម។ លោក ឌិត ទីណា បានថ្លែងបន្ថែមថា «អញ្ចឹងតាំងពីប្រភេទឈើ​ឧស្សាហកម្ម មានដូចជាឈើកិន ឈើកុងផ្លាកេជាដើមហ្នឹង ​រហូតដល់ឈើផលិតមួយចំនួន ដែលនាំចូល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម