Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយដែលមានខ្លឹមសារ អុជអាល ញុះញង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតជម្រាបជូន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានរៀបរាប់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួន បានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀងឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្ដន្ទាទោសម្ដងរួចហើយ មកផ្សព្វផ្សាយជាថ្មីឡើងវិញ។

លោកស្រីរដ្ឋមន្ត្រីបន្ថែមថា ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតី ដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈ​បទ​ចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់នេះ លោកស្រី ស្នើលោកអគ្គស្នងការនគរបាលជាតិ ពិនិត្យចាត់វិធានការនានា តាមនីតិវិធីច្បាប់ ដែលមានជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម