Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សហការ សាកលវិទ្យាល័យអប់រំ ជប៉ុន អប់រំសុខភាពសិក្សា កុមារនៅបឋមសិក្សា

បានផុស

នៅ

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែមករានេះ បានអនុញ្ញាតឱ្យប្រតិភូ នៃសាកលវិទ្យាល័យអប់រំអាយជិ នៃប្រទេសជប៉ុន បានជួបសម្ដែងការគួរសម និងរាយការណ៍អំពី កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យអប់រំ អាយជិ លើការអប់រំសុខភាពសិក្សាសម្រាប់កុមារនៅបឋមសិក្សា។ ប្រតិភូជប៉ុន ត្រូវបានដឹកនាំដោយលោកសាស្ត្រាចារ្យ អ៊ីវ៉ាយ៉ា ស៊ុតុមុ (Iwayama Tsutomu) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអប់រំ អាយជិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូសាកលវិទ្យាល័យអប់រំ អាយជិ បានរាយការណ៍អំពីកិច្ចសហការលើការអភិវឌ្ឍធនធានគ្រូបង្រៀន កិច្ចសហការលើការអប់រំសុខភាពសិក្សានៅសាលាបឋមសិក្សា ការលូតលាស់របស់កុមារនៅបឋមសិក្សាមួយចំនួននៅខេត្តសៀមរាប តម្រូវការក្នុងវាស់កម្ពស់ ថ្លឹងទម្ងន់កុមារ ដើម្បីវាយតម្លៃពីការលូតលាស់របស់កុមារនៅសាលាបឋមសិក្សាទូទាំងប្រទេស។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអប់រំ អាយជិ ដែលបានធ្វើការស្រាវជ្រាវពីការលូតលាស់របស់កុមារកម្ពុជា ដែលលទ្ធផលនៃការស្រាវជ្រាវនេះជាភស្តុតាងសម្រាប់រកថវិកាក្នុងការធ្វើអន្តរាគមន៍អំពីការលូតលាស់របស់កុមារនៅកម្ពុជា។

លោកស្រីបានលើកឡើងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ពិតជាបានជួយដល់ការលូតលាស់របស់កុមារ។ ក្រសួងអប់រំ យុវជន និងកីឡា មានទិសដៅពង្រីកកម្មវិធីផ្ដល់អាហារតាមសាលារៀន មិនត្រឹមតែសម្រាប់បឋមសិក្សាទេ ប៉ុន្តែរហូតដល់មត្តេយ្យសិក្សាផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យអប់រំ អាយជិ ចាប់ផ្តើមបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ជាតិចំនួន ២០រូប ដែលអញ្ជើញមកពីវិទ្យាស្ថានជាតិអប់រំ និងនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អំពីរបៀបវាយតម្លៃការលូតលាស់របស់កុមារនៅបឋមសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម