Connect with us

ព័ត៌មានជាតិ

សិស្ស​និទ្ទេស A ចំនួន១១១​នាក់​នៅ​ខេត្តសៀមរាប​ទទួល​ម៉ូតូ ពីស​ម្តេច​ពិជ័យ​សេនា​ទៀ​បាញ់

បានផុស

នៅ

សៀម​រា​ប ៖ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ទៅតាម​ដូ​ស​ដែល​ក្រសួងសុខាភិបាល​បាន​កំណត់ បានធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វីដ​១៩ និង បាន​បើក​ប្រទេស​ឡើងវិញ ព្រមទាំង​ធ្វើ​ឲ្យ​កិច្ច​ដំណើរការ ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១-២០២២ បាន​ដំណើរការ​ទៅ​ទទួល​បាន​លទ្ធផល​ខ្ពស់ ដោយ​ទទួលបាន នូវ​ធនធានមនុស្ស​ថ្មី ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ជាប់​និទ្ទេស​A នៅ​ខេត្តសៀមរាប ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក៏​ដូច​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១-២០២២ ទទួលបាន​និទ្ទេស A ទាំង​១១១​នាក់ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប បាន​នាំ​យក​ម៉ូតូ និង​លិខិត​សរសើរ​ប្រគល់ជូន​សិស្ស​ជាប់​និទ្ទេស A នៅ​រសៀល​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ​២០២៣ នៅ​សាលា​ខេត្តសៀមរាប។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង តាម​សេចក្តី​រាយ​ការ របស់លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា សម័យ​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១-២០២២ នៅ​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប មាន​មណ្ឌល​ប្រឡង​ចំនួន ១៤​មណ្ឌល ស្មើ​៤១៨​បន្ទប់ ដែល​មាន​បេក្ខជន​ប្រឡង​សរុប ១០​ពាន់​៣៧៣​នាក់ ស្រី​៥​ពាន់​៩៣៣​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ៥​មណ្ឌល ស្មើ ១៣១​បន្ទប់ ចំនួន​៣​ពាន់​២៣៣​នាក់ ស្រី ២​ពាន់​៥១​នាក់ និង វិទ្យាសាស្ត្រ​សង្គម​មាន​៩​មណ្ឌល មាន​២៨៧​បន្ទប់ មាន​ចំនួន​៧​ពាន់​១៤០​នាក់ ស្រី​៣​ពាន់​៨៨២​នាក់។

ក្នុង​នោះ​បេក្ខជន​មក​ប្រឡង សរុប​ចំនួន ១០​ពាន់​២២៩​នាក់ ស្រី​៥​ពាន់​៨៦១​នាក់ ថ្នាក់​វិទ្យាសាស្ត្រ សរុប ៣​ពាន់​២១៣​នាក់​ស្រី ២​ពាន់​៣៨​នាក់ , ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សរុប ៧​ពាន់​១៦​នាក់ ស្រី ៣​ពាន់​៨២៣​នាក់។ ក្នុង​នោះ​មាន បេក្ខជន​ចំណេះ​ទូទៅ ៩​ពាន់​៣៥​នាក់ ស្រី ៣​ពាន់​៨២៣​នាក់ , បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ សរុប ៩០៥​នាក់ ស្រី​៤៧៨​នាក់ , បេក្ខជន​បំពេញវិជ្ជា ១៣២​នាក់ ស្រី​៦៦​នាក់ ,​បេក្ខជនស្វ័យរិន​បំពេញវិជ្ជា ១៥៧​នាក់ ស្រី ៦៨​នាក់ ។

ជា​លទ្ធផល​នៃ​ការប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១.​២០២២​ទូទាំង​ខេត្ត សរុប ៨​ពាន់ ១១១​នាក់ ស្រី ៤​ពាន់​៨៤២​នាក់ ដែល​មាន​សិស្ស​ជាប់​និទ្ទេស​A ចំនួន ១១១​នាក់ ស្រី​៦១​នាក់ , និ​ទេ្ទ​ស​B ចំនួន ៦៥៤​នាក់ ស្រី ៤៣៦​នាក់ , និទ្ទេស​C ចំនួន ១​ពាន់​៧៧៦​នាក់ ស្រី ១​ពាន់​១២៣​នាក់ ,​និទ្ទេស​D ចំនួន ២​ពាន់​៨៨១​នាក់ ស្រី​១​ពាន់ ៧៧៣​នាក់ និង និទ្ទេស​E ចំនួន ២​ពាន់​៦៨៩​នាក់ ស្រី ១៤៣​នាក់ ។​មានប្រសាសន៍​សំណេះសំណាល​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើ​ការ​ថ្លែងអំណរគុណ​នយោបាយ​ឈ្នះ​ឈ្នះ អរគុណ​សន្តិភាព អរគុណ​ស្ថាបនិក​សន្តិភាព ស្ថិតក្រោម​ម្លប់​សន្តិភាព នៃ​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ពិសេស​ខេត្តសៀមរាប មានការ​អភិវឌ្ឍន៍​ដល់​គ្រប់​វិស័យ ក្រោម​បរិយាកាស​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចូលមក​ទស្សនា​កម្សាន្ត នៅ​តាម​តំបន់​រមណីយដ្ឋាន​អង្គរ និង រមណីយដ្ឋាន ធម្មជាតិ ។

ក្នុង​នោះ​ដែរ​ សម្តេច​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ចៅៗ​ជា​សិស្សានុសិស្ស ក៏​ដូច​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​បានល្អ​នៅ​កម្ពុជា សំខាន់​ក្នុង​ខេត្តសៀមរាប ទាំង​នៅ​គ្រឹះស្ថាន​រដ្ឋ និង ឯកជន ។

សម្តេច​បាន​លើកឡើងថា សមិទ្ធផល​នេះដែរ​ក៏​ជាការ​ចូលរួមចំណែក និង​ជួយ​គាំទ្រ​លើ​គ្រប់ផ្នែក​និង ជា​សក្ខីកម្ម បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអប់រំ ប្រកបដោយ​គុណភាព បានកើត​ចេញពី​សមត្ថ​ភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់សិ​ស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ប្រកបដោយ​ចីរភាព។

សម្តេច​បាន​បញ្ជាក់​ថា កត្តា​ទាំងនេះ​ក៏​ជាការ​ជំរុញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​វិស័យ​អប់រំ សំខាន់​ការ​វិ​និ​យោគ​ធនធានមនុស្ស បាន​ជំរុញ ដល់​ការ​ខិតខំ​សិក្សា​រៀនសូត្រ​របស់​សិស្ស និង ការយកចិត្តទុកដាក់​បង្ហាត់បង្រៀន​របស់​គ្រូ ព្រមទាំង​ការអប់រំ​ល្អ​របស់​ឪពុកម្តាយ អាណាព្យាបាល​ដល់​កូនៗ​របស់ខ្លួន ក្នុងពេលដែល​ប្រទេស​យើង​ជួប​នូវ​វិ​ប​ត្តិ​កូ​វីដ​១៩ ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មាន​ភាព​ធូរស្រាល​ក៏​ពិតមែន ក៏​យើង​នៅតែ​បន្ត​អនុវត្ត​វិធា​ការ ៣​កុំ​៣​ការពារ របស់​រាជរដ្ឋាភិបាល ត្រូវ​សម្រប​ខ្លួន​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩។ ម្យ៉ាងទៀត​ក្នុងសម័យ​លើ​ការងារ​អប់រំ​តាមបែប ឌីជីថល​នេះ ចូល​ក្មួយ​ៗ​ខិតខំ​សិក្សា​ស្វែងយល់​ឲ្យ​ទាន់​នា​សម័យ​ទំនើប​នេះ។

ក្នុងនោះដែរ ​សម្តេច​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ក្មួយៗ​ចៅៗ​ទាំងអស់ ក្រោយពី​ការ​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ ត្រូវ​ជ្រើសរើស​ការរៀន​បន្ត​នូវ​ថ្នាក់​មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវ​មុខវិជ្ជា​ដែល​ខ្លួន​ចង់បាន ពីព្រោះ​ក្មួយៗ​ចៅ​ទាំង​នេះ​ហើយ​ដែល​ជា​សសរ​ស្ដម្ភ​ដ៏​រឹងមាំ វិស័យ​ធនធានមនុស្ស ក្នុង​ការ​បន្តវេន ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដូច​បណ្តា​ប្រទេស​ជឿនលឿន​លើ​សកលលោក និង សូម​ឲ្យ​ក្មួយៗ ចៅ​ទាំងអស់ ពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង ជឿ​ស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដោយ​ចៅៗ​ទាំងអស់​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រទេសជាតិ​ទៅ​អនាគត។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ជាប់​និទ្ទេស​A​ទាំង​១១១​នាក់ សិស្ស​ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​ម៉ាក​ហុងដា​វ៉េ១​គ្រឿង​ភ្ជាប់​ដោយ​ស្លាក​លេខ​, មួក​សុវត្ថិភាព​០១,​ប្រេងសាំង​៥០​លីត្រ និង លិខិត​សរ​សើរ​ផងដែរ៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+២ នាទី មុន

អង្គការយូនីសេហ្វ បង្ហាញវិធីសាស្ត្រ៥ចំណុចដល់ឪពុកម្តាយ ដើម្បីឱ្យកូនៗស្រឡាញ់ការអាន

ជីវិតកម្សាន្ដ២៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣៧ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

Sokha Hotels

ព័ត៌មានពេញនិយម