ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញពន្លឿនការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ត្រៀមទទួលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យក្រុមការងារសាងសង់ទាំងអស់ជួយពន្លឿនការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព»ដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសកម្ពុជាឱ្យបានលឿនរហ័ស ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីទ្រង់ទ្រាយធំណាមួយកើតឡើង។

ការជំរុញរបស់រដ្ឋមន្ត្រីសុខាភិបាលនេះបានធ្វើឡើងកាលពីថ្ងៃទី០៧ មករា ឆ្នាំ២០២២ ខណៈលោករដ្ឋមន្ត្រីបានចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ដែលបានអមដំណើរលោករដ្ឋមន្ត្រីចុះពិនិត្យអគារមន្ទីរពេទ្យជាតិនាឱកាសនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រុមជាងកំពុងតែមមាញឹកធ្វើទាំងយប់ ទាំងថ្ងៃ ដើម្បីសាងសង់ឱ្យរួចរាល់តាមផែនការ ត្រៀមទទួលអ្នកជំងឺក្នុងករណីដែលមានការផ្ទុះជំងឺកូវីដ១៩ បំប្លែងថ្មីទ្រង់ទ្រាយធំណាមួយកើតឡើង។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា « នៅចំពោះមុខ ដោយប្រឈមនឹងស្ថានភាពមិនទាន់ប្រាកដប្រជានៃការឆ្លងជំងឺកូវីដ១៩ លើពិភពលោក និងការវិវត្តន៍នៃភាពបំលែងថ្មីរបស់មេរោគ ផ្នែកខ្លះនៃមន្ទីរពេទ្យនេះ នឹងត្រូវសម្រុករៀបចំឱ្យបានឆាប់ ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយ ដែលអាចកើតឡើងដូច្នេះ យើងបានត្រៀមជាស្រេច ក្នុងការទប់ទល់នឹងការរាតត្បាតរបស់មេរោគដ៏កាចសាហាវនេះ»។
លោកស្រី វេជ្ជបណ្ឌិត បានបន្ថែមថា តាមគម្រោងមន្ទីរពេទ្យជាតិនេះ នឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ខែមិថុនា ឆ្នាំ ២០២៣ នឹងអាចដាក់ដំណើរការទទួលអ្នកជំងឺមកពីបណ្តាខណ្ឌទាំង៦ ក៏ដូចជាខណ្ឌផេ្សងៗទៀតនៅក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់ផងដែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិ«តេជោសន្ដិភាព» បានបើកការរដ្ឋានសាងសង់នៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដែលជាការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មន្ទីរពេទ្យជាតិ តេជោសន្តិភាពនេះ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ៕ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


