ព័ត៌មានជាតិ
ក្រុមហ៊ុន Elite Home (Cambodia) និងក្រុមហ៊ុន GCC ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសម្រាប់គម្រោង ELITE PARK
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យលក់បុរី ណាឌី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រុមហ៊ុន Elite Home (Cambodia) និងក្រុមហ៊ុន GCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការសម្រាប់គម្រោង ELITE PARK។ គោលដៅចំបងរបស់ក្រុមហ៊ុនចំពោះការចាប់ដៃគូសហការនេះ គឺការនាំយកភាពជោគជ័យរួមរបស់អតិថិជន និងអ្នកអភិវឌ្ឍន៍គម្រោង។

កញ្ញា លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home (Cambodia) បានឲ្យដឹងថា ក្រុមហ៊ុន Elite Home បានផ្តោតលើគោលការណ៍សំខាន់ចំនួន ៣គឺ ទី១ ជាដៃគូសហការដ៏ល្អជាមួយអ្នកអភិវឌ្ឍន៍នានាក្នុងតំបន់ និង ក្រៅប្រទេសក្នុងការអភិវឌ្ឍ និងដោះស្រាយលើបញ្ហាដែលបានជួបប្រទះលើផ្នែកទីផ្សារ ការលក់ និងការគ្រប់គ្រង។ ទី២ ជាអ្នកប្រឹក្សាដ៏ជំនាញលើការអភិវឌ្ឍគម្រោងដែលផ្តល់តម្រូវការទៅលើទីផ្សារនាពេលបច្ចុប្បន្ន និងអនាគត។ ទី៣ គឺការ គ្រប់គ្រងលើការថែទាំលើអចលទ្រព្យផ្សេងៗ (Property Management)។

កញ្ញា លីម សុខាដាវីន បានបន្តថា គម្រោង Elite Park គឺជាគម្រោងលំនៅឋានលក្ខណៈអភិជនដែលបានបោះទីតាំងនៅទីក្រុងរណបថ្មី លី យ៉ុងផាត់។ គម្រោងនេះមានទំហំផ្ទៃដីសរុបប្រមាណ ៣៤ហិចតា ហើយហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើនដែលនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅ ដូចជា៖ ផ្សារទំនើប Makro ទី៣ សួនទឹក Garden City ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានមរតកតេជោ និងវិមានឈ្នះឈ្នះ ជាដើម។ បន្ថែមពីនេះ គម្រោង Elite Park គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។

សូមជម្រាបថា គម្រោង Elite Park គឺជាគម្រោងដីលំនៅឋានអភិជនដំបូងគេបង្អស់មានទំហំ ២០x២០ និងទំហំ ២០x៣០ ដែលជាប្រភេទខ្នាតវីឡា និងភូមិគ្រឹះដ៏សាកសមបំផុតសម្រាប់អតិថិជន ជាពិសេសសម្រាប់មនុស្សគ្រប់វ័យ។ គម្រោង Elite Park បានរួមបញ្ចូលទាំងផ្សារទំនើប សួនផ្កាសាគូរ៉ា កន្លែងក្មេងលេង អាងហែលទឹក ផ្លូវសម្រាប់ដើរ និងដើមឈើស្រស់ស្អាតតាមដងផ្លូវ។
ជាមួយគ្នានេះ រចនាសម្ព័ន្ធផ្លូវក្នុងគម្រោងមានភាពធំទូលាយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយរួមបញ្ជូលជាមួយសេវាកម្ម NADI Care ទាំង ១២មុខ ដូចជា៖ ១.សន្តិសុខ ២៤ម៉ោង ២.រថយន្តដឹកអ្នកដំណើរឯកជន ៣.ជំនួយរៀបចំសង្គ្រោះបន្ទាន់ ២៤ម៉ោង ៤.ការជួសជុលបន្ទាន់ ២៤ម៉ោង ៥.សេវារើចូលគេហដ្ឋាន ៦.ថែទាំសម្អាតផ្ទះ ៧.គ្រូបង្វឹកហាត់ប្រាណ៨.បោកអ៊ុតសម្លៀកបំពាក់ ៩.ថែទាំយានយន្ត ១០.ជួសជុលរថយន្ត និងតាក់ស៊ី ១១.ការរៀបចំកម្មវីធី និង១២.ការផ្គត់ផ្គងគ្រឿងទេស ដែលធ្វើអោយការរស់នៅ ប្រកបដោយភាពស៊ីវីល័យខ្ពស់ និងអភិជនភាព។

លោក Lai Jin Kei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC City ក៏បានលើកឡើងដែរថា តាមដែលលោកបានសង្កេតឃើញកន្លងមក មានអតិថិជនជាច្រើនចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើអោយយើងបង្កើតនូវគម្រោង Elite Park ដែលជាគម្រោងមួយជួយអោយអតិថិជនបំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ក្នុងការសាងសង់វីឡា ឬភូមិគ្រឹះ តាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថាគម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន៕




(អត្ថបទពាណិជ្ជកម្ម)

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា