ព័ត៌មានជាតិ
លោក ម៉ប់ សារិន៖ ទោះឆ្លងកាត់វិបត្តិកូវីដ១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ភ្នំពេញនៅតែបន្តកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឥតឈប់ឈរ
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ទោះឆ្លងកាត់វិបត្តិកូវីដ១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ភ្នំពេញនៅតែបន្តកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឥតឈប់ឈរ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរូបនេះ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងឆ្នាំ២០២២កន្លងមកនេះ មានទាំងការអភិវឌ្ឍន៍រាជធានី ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេស គឺកិច្ចការពារ កិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម រហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជាតិ និងអន្តរជាតិ ។

ការកោតសរសើរបែបនេះរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានកប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ មករាឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារគ្រប់ជំនាញ ក្នុងឆ្នាំ ២០២២កន្លងមកនេះ បានខិតខំបំពេញភារកិច្ចយ៉ាងសកម្មដោយទទួលបាននូវលទ្ធផល និងស្នាដៃគួរ ជាទីមោទនៈ ជាក់ស្ដែងធ្វើឱ្យបានសម្រេចនូវស្នាដៃធំៗជាច្រើនដូចជា ការកែលម្អសោភ័ណភាព រាជធានីភ្នំពេញ ការសហការរៀបចំថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដូចជាការធានាការពារ រាល់ពិធីបុណ្យជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗ ពិសេសកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម និងទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលកិច្ចប្រជុំអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំវេទិកាអភិបាលក្រុង ASEAN ឆ្នាំ២០២២ កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងព្រឹត្តិការណ៍«បើកបិទ»ការប្រកួតកីឡា ជាតិបានល្អប្រសើរ។ល។

លោកម៉ប់ សារិនបន្តថា បើទោះបីនៅមានសេសសល់ជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកលេច ចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែការកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅបន្តអនុវត្ត គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែស្រស់បំព្រងមិនចាញ់ទីក្រុងនៃបណ្តាប្រទេស ជឿនលឿនឡើយ ពិសេសក្រោយពីបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពគ្រប់វិស័យ បានផ្ដើមរស់រវើក ក្នុងនោះគួរកត់សម្គាល់ទេសចរណ៍ក្នុងស្រុកមានចលនាខ្លាំង ។ ចំពោះការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់វិញ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញអោយរដ្ឋាករស្វ័យតគ្រប់គ្រងសំណល់រឹងសំរាមរាជធានីភ្នំពេញ ប្រមូល និងដឹកជញ្ជូនសំរាមបានស្អាតល្អ គិតជាមធ្យមបានប្រមាណ ៣៥៧៨,៣៧តោនក្នុងមួយថ្ងៃ៕
ដោយ ៖ ស្រីរ័ត្ន











-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


