ព័ត៌មានជាតិ
រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព ទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីទទួលបានដំណក់ប្រេងដំបូង

ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូងស្របពេល នៃខួបលើកទី២២ នៃនយោបាយឈ្នះៗ របស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នឹងនាំមកនូវសុខសន្តិភាពពេញលេញ នឹងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលក្នុងរយៈពេល ២២ឆ្នាំ មកនេះ។
សម្តេចតេជោ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ១១ខែមករា ឆ្នាំ ២០២១នេះ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន នឹងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ នៅក្នុងឆ្នាំសិក្សាថ្មី ដែលមានសិស្សនិស្សិត បន្ទាប់ពីទទួលបានបទពិសោធន៍នៃសម័យកូវីដ១៩ កាលពីឆ្នាំកន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាដ្បិតថាឆ្នាំនេះ កម្ពុជា និងពិភពលោក កំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ហើយមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រារព្ធពិថីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោយទស្សនទានថ្មី គឺ ” គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ”។
សម្តេចតេជោ បានរំលឹកថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការដ៍មានប្រសិទ្ធភាព ឆ្លើយតប និងការបង្ការ ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តោតលើ៖
១. ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស
២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅក្នុងសាលារៀន
៣. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ
៤. ការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់ការ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វិធានការទាំងនេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំ តាមរូបភាពការអប់រំតាមបែបចម្រុះ ដែលមានន័យថាសិស្សានុសិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផងនិងធ្វើស្វ័យសិក្សាផងជាពិសេស ក្រសួងអប់រំយុវជន និងកីឡា បានខិតខំជំរុញការអប់តំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក នឹងការអប់រំពីចម្ងាយតាមបែបព្រពៃណី ដោយប្រើប្រាស់សន្លឹកកិច្ចការ នឹងមេរៀនសង្ខេប ដែលបានសហការជាមួយក្រសួងស្ថាប័ន ក្រសួងពាក់ព័ន្ធ នឹងដៃគូអភិវឌ្ឍន៍ ដូចជាការរៀបចំផលិត នឹងផ្សព្វផ្សាយវីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោ TV ទ.ទ.ក២ និងការផ្សព្វផ្សាយវីដេអូបង្រៀន តាមបណ្តាញផ្សព្វផ្សាយផ្លូវការណ៍ដទៃទៀត។
ជាមួយគ្នានោះសម្តេចតេជោ បានថ្លែងទៀតថា ក្រសួងអប់រំយុវជន និងកីឡា ក៏បានអនុវត្ត វិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ននៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យបើកឡើងវិញជាដំណាក់ការៗ ដែលប្រការនេះ អាចធានាបានទាំងសុវត្ថិភាព សុខភាពរបស់លោគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងធានាបាននូវការរៀនសូត្ររបស់សិស្សានុសិស្ស និស្សិតរហូតដល់ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


