ព័ត៌មានជាតិ
មេផលិតឱសថប្រចាំកម្ពុជា បង្ហាញពីមូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរកើតមានជំងឺច្រើន
ការបរិភោគចំណីអាហារដែលជាផលិតផលសប្បនិម្មិត បានបង្កផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យពលរដ្ឋខ្មែរកើតមានជំងឺច្រើនមុខ។

ផលិតផលសប្បនិមិ្មត មានរសជាតិឆ្ងាញ់ ប៉ុន្តែបើបរិភោគច្រើន នាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងអាចកើតមានជំងឺផ្សេងៗទៀតផង ព្រោះផលិតផលកែច្នៃទាំងអស់នេះ មិនមានគុណភាពដូចផលិតផលធម្មជាតិនោះទេ។ នេះជាការបញ្ជាក់របស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុន CONFIREL។
លោកឧកញ៉ា បានលើកឡើងថា ពលរដ្ឋខ្មែរឧស្សាហ៍ឈឺច្រើន មូលហេតុចូលចិត្តបរិភោគចំណីអាហារដែលផ្ទុកសារធាតុពុល ឬគីមី ធ្វើឱ្យកើតមានជំងឺប្លែកៗជាច្រើន។ ជាមួយគ្នានេះ ការផ្សព្វផ្សាយនូវផលិតផលដែលហួសពីការពិត ដូចជា គ្រឿងស្រវឹង ផលិតផលភេសជ្ជៈមានជាតិផ្អែម ជាមូលហេតុដែលជំរុញឱ្យមានការពិសាផលិតផលទាំងនេះកើនឡើង។
លោកបន្តថា«បច្ចុប្បន្នការផ្សព្វផ្សាយផលិតផលធ្វើឱ្យខូចសុខភាពមានច្រើនហួសហេតុ ឥឡូវយើងឃើញហើយ ផ្លាកសញ្ញាគ្រឿងស្រវឹងសឹងតែ២០ម៉ែត្រមួយ»។ លោកឧកញ៉ា បន្ថែមថា ការផឹកគ្រឿងស្រវឹងច្រើនបំផ្លាញសុខភាព និងនាំឱ្យមនុស្សមិនចង់ធ្វើលំហាត់ប្រាណ ជំរុញឱ្យសុខភាពអន់ថយ និងទ្រុឌទ្រោម។
លោកឧកញ៉ា ហៃ លីអ៊ាង បានសង្កត់ធ្ងន់ថា«យើងបានផ្សព្វផ្សាយណែនាំពីផលប៉ះពាល់ម្តង តែគេផ្សាយឱ្យផឹកគ្រឿងស្រវឹង និងភេជ្ជៈនាំឱ្យខូចសុខភាពមួយពាន់ដង ដូច្នេះការផ្សាយរបស់គេលុបបាត់លើ Message របស់យើង»។
បើតាមប្រធានអគ្គនាយកសគ្រាសផលិតឱសថប៉េប៉េអឹម បានបញ្ចេញជាទស្សនថា បញ្ហានេះ មានតែអាជ្ញាធរគ្រប់គ្រងលើការផ្សាយឱ្យមានតុល្យភាព និងអប់រំពីការថែរក្សាសុខភាព ដូចជា ហាត់ប្រាណ ឬការប្រើប្រាស់ផលិតផលទៅតាមកម្រិតត្រឹមត្រូវ ដើម្បីជៀសវាងខូចសុខភាព កាត់បន្ថយការកើតមានជំងឺផ្សេងៗ នាំឱ្យខាតពេលវេលា ប្រាក់កាស និងសេដ្ឋកិច្ចសង្គម។
បច្ចុប្បន្ន រដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាដោយពង្រាយមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ទៅកៀកនឹងផ្ទះប្រជាពលរដ្ឋ។ សេវាកម្មឯកជនក៏បានរីកដុះដាលយ៉ាងខ្លាំងផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរក៏ត្រូវផ្តើមកែប្រែឥរិយាបថរបស់ខ្លួនចំពោះសុខភាពជាចាំបាច់ដែរ ព្រោះថា សុខភាពដែលជារបស់សំខាន់ជាងអ្វីៗទាំងអស់នោះ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។
ជាក់ស្តែងការហូបចុកមិនប្រមាណ និងចំណីអាហារគ្មានសុវត្ថិភាព គឺជាគ្រោះថ្នាក់ធំបំផុតចំពោះសុខភាព។ ការទទួលទានអាហារដោយប្រុងប្រយ័ត្ន គឺជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ ខណៈការពិនិត្យ និងតាមដានសុខភាពជាប្រចាំ គឺជាបញ្ហាបន្ទាប់ ដែលគួរធ្វើឲ្យទៅជាទម្លាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


