ព័ត៌មានជាតិ
កម្ពុជា គ្រោងកែច្នៃប្រហុកខ្មែរ នាំចេញទៅលក់ នៅក្រៅប្រទេស
កម្ពុជា គ្រោងនឹងធ្វើការកែច្នៃផលិតផលប្រហុក ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេសនាពេលខាងមុខនេះ ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រជាកសិករ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីប្រគល់ពាន់រង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី ១៧មិថុនា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម មានប្រសាសន៍ថា «តាំងពីកកើតប្រហុកមកយើង មិនដែលបានធ្វើការកែឆ្នៃផលិតផលប្រហុកនេះទេ។ អីចឹងនេះជាលើកទី១ដែលយើងបានឱ្យនិស្សិតបានស្គាល់ និងស្រាវជ្រាវលើផលិតផលប្រហុកហើយសហគ្រាសខនហ្វីរេលយើង បានស្រាវជ្រាវដូចគ្នាដែរ រហូតដល់ពេលនេះយើងបានដាក់ផលិតផលប្រហុកនេះ ជាកម្មសិទ្ធបញ្ញាថ្នាក់អន្តរជាតិ។ លោកជឿជាក់ថា ប្រហុកខ្មែរ នឹងមានអនាគតវែងឆ្ងាយធ្វើឱ្យមុខរបរប្រហុកមានតម្លៃនិងមានតម្រូវការនាំចេញទៅប្រទេសក្រៅច្រើន»។

លោកឧកញ៉ា បានបន្តថា នឹងបន្តជួយគាំទ្រនិស្សិតដែលមានស្នាដៃជាប់ជយលាភីពានរង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣ ក្នុងការស្រាវជ្រាវ ព្រោះក្រុមហ៊ុនត្រូវការកម្លាំងនិងធនធានមនុស្សក៏ដូចជាទេពកោសល្យសម្រាប់កែឆ្នៃប្រហុកនាំទៅក្រៅប្រទេស។
លោកឧកញ៉ា បានបន្ថែមថា «យើងបានសាកល្បងជាមួយជនជាតិបរទេសមួយចំនួនរួចហើយឃើញថាពីមុនប្រហុកមួយគីឡូប្រើមិនអស់ទេ១ខែឥឡូវនេះ១ទៅ២ខែប្រើអស់៣០គីឡូ។ ទីផ្សារមានហើយ។ ប៉ុន្តែយើងត្រូវធ្វើម៉េចកែឆ្នៃបន្ថែម ដើម្បីឱ្យផលិតផលប្រហុក មានការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក»។
បើតាមលោកឧកញ៉ា ហៃ លីអ៊ាង ប្រហុកខ្មែរ មានរសជាតិឆ្ងាញ់ និងមានគុណភាព ប៉ុន្តែមានបញ្ហាមួយគឺក្លិនខ្លាំង។ បរទេសមិនស៊ាំនឹងក្លិនស្អុយមានការលំបាក និងរូបរាងប្រហុកមិនសូវទាក់ទាញពេលកាន់ស្អុយជាប់ដៃ ហើយធំក្លិនស្អុយហើយមានជាតិអំបិលច្រើនប៉ះពាល់ដល់សុខភាព។
លោកសង្កត់ធ្ងន់ថា បញ្ហានេះ ត្រូវដោះស្រាយឱ្យបានដោយធ្វើឱ្យប្រហុកលែងមានក្លិន។ដោយមានប្រហុក៣ប្រភេទរួមមាន ប្រហុកមានក្លិនស្រាល ក្លិនបន្តិចបន្តួច និងប្រហុកក្លិនធម្មតា។
លោកឧកញ៉ា បានបញ្ជាក់ទៀតថា នៅពេលកម្ពុជា នាំចេញប្រហុកទៅបរទេសផ្លូវការនឹងជួយកសិករច្រើនដូចជា បង្កើតការងារ បង្កើនប្រាក់ចំណូលបន្ថែម ខណៈពីមុនកសិករធ្វើប្រហុកសម្រាប់តែគ្រួសារ ឥឡូវអាចធ្វើសម្រាប់លក់ប្រៀបបីដូចជាបង្កើតរោងចក្រតាមជនបទមិនចាំបាច់មានឡានដឹកកម្មករទេ ពេលត្រូវការថវិកាអាចលក់ប្រហុកបានភ្លាមៗហើយក្រៅពីនេះដូចជាក្បាលត្រី ឬអាចម៍ត្រីអាចបង្កើតទៅជាផលិតផលមានតម្លៃផ្សេងទៀត ដូចជា រំងាស់ធ្វើជាទឹកត្រី ជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


