ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជា ស្នើអន្តរជាតិ ដាក់ទោសទណ្ឌលើថៃ ដែលបាញ់កម្ទេចសម្បត្តិបេតិកភណ្ឌពិភពលោក
ប្រជាពលរដ្ឋកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងស្នើសុំទៅកាន់សហគមន៍អន្តរជាតិ ជួយដាក់ទោសទណ្ឌលើប្រទេសថៃ ដែលបានបើកការបាញ់កម្ទេចប្រាង្គប្រាសាទមួយចំនួនរបស់កម្ពុជា ពិសេសប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងរូបសំណាកជាសម្បត្តិរបស់កម្ពុជា។


តាមរយៈអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់កងកម្លាំងយោធាថៃ មកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ថៃបានបើកការវាយប្រហារទាំងតាមការថ្មើរជើង ការប្លោងគ្រាប់ធុនធ្ងន់ វាយប្រហារតាមអាកាស ដោយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសម្លាប់អាយុជីវិតប្រជាជនស៊ីវិលអស់ជាច្រើន។


លោក ហង្ស រ៉ាវី ជាពលរដ្ឋកម្ពុជា លើកឡើងថា ការឈ្លានពានទឹកដី ហើយបន្តបើកការបាញ់កម្ទេចប្រាង្គប្រាសាទរបស់កម្ពុជានេះ មិនត្រឹមតែជាសង្គ្រាមឈ្លានពានទេ តែវាត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាសកម្មភាពចោរលួចទ្រព្យសម្បត្តិ ហើយពេលលួចមិនបាន ក៏សម្រេចបាញ់កម្ទេចចោល បើទោះបីថៃបានដឹងថា ប្រាសាទខ្លះរបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកក៏ដោយ។

លោកបន្តថា សកម្មភាពរបស់យោធាថៃ ទាំងអស់នេះ គឺជាអំពើថោកទាបបំផុត ដូច្នេះប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា សម្តែងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងស្នើសុំទៅកាន់សហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីជាប្រធានអាស៊ានប្ដូរវេន ជួយអន្តរាគមន៍បន្តទៀត ដើម្បីឲ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានរយៈពេល ២០ ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ និងប្រជាជនប្រមាណជាងកន្លះលាននាក់ហើយ កំពុងត្រូវបានភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


