ព័ត៌មានជាតិ
កសិករ៨៩គ្រួសារនៅក្រុងពោធិ៍សាត់បន្តទទួលស្បៀងសង្គ្រោះបន្ទាន់ពីរដ្ឋាភិបាលដោយសារជំនន់ភ្លៀងលិចដំណាំស្រូវ
ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរជុំវិញខេត្តមន្ត្រីដែលពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយជីវភាពជាបណ្តោះអាសន្ន ជូនដល់ប្រជាកសិករចំនួន៨៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារដូវប្រាំងបណ្តាលអោយខូចខាតដំណាំស្រូវ ដោយពិធីនេះធ្វើនៅសាលាក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

លោក ខូយ រីដា បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេល ហើយស្បៀងដែលផ្តល់ជូនពេលនេះគឺជា ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អន្តរាគមន៍ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ ហើយការងារបន្តគឺរាជរដ្ឋាភិបាលនឹងផ្តល់ស្រូវពូជ សម្រាប់ការធ្វើស្រែស្តារឡើងវិញជាថ្មី ក្នុងនោះដែររដ្ឋបាលខេត្ត និងមន្ទីរជំនាញបានត្រៀមខ្លួនរួចជាស្រេចចាំជួយអន្តរាគមន៍ប្រព័ន្ធទឹកជូន បងប្អូនស្រោចស្រពដំណាំស្រូវដែលត្រូវស្ដារឡើងវិញ។

សូមជម្រាបផងដែរ បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣ ទូទាំងខេត្តពោធិ៍សាត់ ជំនន់ទឹកភ្លៀងរដូវប្រាំងនាដើមឆ្នាំ២០២៣ បានប៉ះពាល់ដល់ដំណាំស្រូវសរុប ២៣០៥ហិកតា និងខូចខាតដំណាំសរុប ១៧៨៦ហិកតា សម្រាប់លទ្ធភាពស្ដារឡើងវិញគឺមានចំនួន១៤៨៥ហិកតា ស្មើនិង១០២៨គ្រួសារ ដូច្នេះតម្រូវការស្រូវពូជមានចំនួនប្រមាណ១០២៨០០គីឡូក្រាម ។

សម្រាប់ក្រុងពោធិ៍សាត់ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១១២ហិកតា ក្នុងនោះខូចខាតទាំងស្រុងចំនួន៦២ហិកតានិងអាចសង្គ្រោះវិញបាន៥០ហិកតា ហើយប៉ះពាល់ដំណាំ សាកវប្បកម្ម និងដំណាំរួមផ្សំខូចខាតសរុបចំនួន៧ហិកតា ចំពោះស្ថានភាពទឹកបច្ចុប្បន្ន បានស្រកអស់ហើយ ។ ហើយស្បៀងសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ទាំង៨៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស៕
ដោយ ៖ លាន គ្រន


-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត