ព័ត៌មានជាតិ
សម្តេចតេជោ បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ សំដៅធ្វើយ៉ាងណាអោយប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍ
ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ហើយការលះបង់របស់សម្តេចមានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតីអោយ រីកចម្រើន។

ការលើកឡើងរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC សាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្ស ចំនួន១៨៣រូប នារសៀលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនេះត្រូវបានប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC ចំនួន១០៩រូប និងសាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN ចំនួន៧៤រូប សរុបចំនួន១៨៣រូប ជាសមាជិកគណបក្សចំណុះអោយគណបក្សរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចបានផ្តល់អាយុជីវិតជូនប្រជាពលរដ្ឋនៅថ្ងៃ០៧ មករា ១៩៧៩ ដែលបងប្អូនត្រូវយល់អោយបានច្បាស់ពីវីរៈភាពរបស់សម្តេចតេជោ។ លោកថា សមាជិកម្នាក់ជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត សមាជិកម្នាក់ៗ ត្រូវដឹងការពិត ពីអ្វីដែលគណបក្សប្រជាជនកម្ពុជាបានលះបង់ដើម្បីជាតិ មាតុភូមិនិងត្រូវហ៊ានស៊ូមតិដើម្បីបក្ស។

បងប្អូនសម្រេចចូលរួមជាមួយបក្សប្រជាជនកម្ពុជានៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុនយើងចង់បានត្រឹមតែ ប្រជាពលរដ្ឋយល់និងអោយតម្លៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋអោយតម្លៃប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិក៏បានអោយតម្លៃ មេដឹកនាំរបស់កម្ពុជាយើងយ៉ាងខ្លាំងផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណាអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើន ដូចដែលយើងបានឃើញស្រាប់នៅពេលនេះ។ អ្វីដែលជាក់ស្តែងថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោក កំពុងប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ សម្តេចតេជោបានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ជូនពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដូស។

លោកបន្តទៀតថា បក្សប្រជាជនកម្ពុជាមានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើងរក្សាស្បៀងទុកអោយបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត ពោលគឺសម្តេចតេជោហ៊ុន សែន មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាមជាសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជាត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីអោយប្រជាពលរដ្ឋបានដឹងនិងយល់កាន់តែច្បាស់៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


