ព័ត៌មានជាតិ
លោក លី ធុជ ណែនាំមន្ត្រីអាជ្ញាធរមីន ប្រកាន់ខ្ជាប់គុណធម៌១១ចំណុច ដើម្បីលើកកម្ពស់ស្ថាប័នអាជ្ញាធរមីន
ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ស្តីពី Organizational and Personal Branding in Digital Age លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ចំនួន ១១ ចំណុច ដើម្បីចូលរួមលើកកម្ពស់ជូនដល់ស្ថាប័នអាជ្ញាធរមីន និងឈានទៅសម្រេចគោលដៅតាមការគ្រោងទុក រួមមាន ១. សុជីវធម៌ ចេះគួរសម រាបសា មានរបៀបរបប ២. ភាពសុភាពរាបសារ ៣. ភាពក្លាហាន ៤. ការចេះអភ័យទោស ការអន់អោន ៥. សុចរិតភាព សេចក្តីសុចរិត ៦. យល់ព្រមព្រៀងចិត្តគ្នា ការយោគយល់ ៧. ភាពស្មោះត្រង់ ៨. ការប្តេជ្ញាចិត្ត ៩. មានវិន័យ ១០. ការអត់ធ្មត់ និង១១. ការងារ។

នារសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ អាជ្ញាធរមីន បានរៀបចំសិក្ខាសាលា ស្តីពី Organizational and Personal Branding in Digital Age ក្រោមការសម្របសម្រួលពីវាគ្មិនមកពីក្រុមហ៊ុន FWD និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា យើងទាំងអស់គ្នាដែលជាអ្នកបម្រើការងារក្នុងសកម្មភាពមីនមនុស្សធម៌ គឺជាអ្នកចូលរួមបង្កើតនូវប្រវត្តិសាស្ត្រសម្រាប់សកម្មភាពមីននៅកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ដើម្បីសម្រេចនូវគោលដៅនេះ យើងត្រូវធ្វើជាម្ចាស់ខ្លួនឯងប្រចាំថ្ងៃ ដោយត្រូវចេះការប្រើដើមទុនគំនិតប្រាជ្ញា មានសេរីភាពពីការរំខាន ការអនុវត្តជំនាញផ្ទាល់ខ្លួន និងការតាមដានប្រសិទ្ធភាពការងារប្រចាំថ្ងៃ ជាមួយនឹងជំនាញ និងចំណេះដឹងផ្ទាល់ខ្លួន។

លោកបន្តទៀតថា ប្រសិនបើយើងខ្វះជំនឿលើសមត្ថភាពរបស់ខ្លួនក្នុងការសម្រេចមហិច្ឆតានេះ នោះយើងនឹងមិនអាចសម្រេចតាមគោលដៅកំណត់ឡើយ។ ដើម្បីបង្កើននូវទំនុកចិត្ត និងបង្កើតនូវអនាគតកាន់តែប្រសើរឡើង យើងត្រូវបន្តរកឲ្យឃើញនូវចំណុចខ្វះខាតរបស់ខ្លួន និងត្រូវធ្វើការកែលម្អជាប្រចាំ ព្រមទាំងបន្តជំរុញសកម្មភាពការងារនេះឲ្យកាន់តែសកម្ម និងកាន់តែខ្លាំងក្លាជាងមុន ដោយគិតពីប្រយោជន៍រួមរបស់ស្ថាប័ន៕









-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ២០ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក