ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង លើកទឹកចិត្តសិស្សជាប់និទ្ទេសA បន្តរៀនជំនាញឯកទេសដើម្បីយកចំណេះអភិវឌ្ឍប្រទេសជាតិ
ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នា គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសផងដែរ។ លោកអភិបាលខេត្ត បានលើកទឹកចិត្ត ដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រជំនាញឯកទេសដែលខ្លួនចង់បន្តសិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា យកចំណេះដឹងជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ លោកអភិបាលខេត្តលើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា សុមេធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ។ ជាក់ស្ដែង សម្ដេចបានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទកៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជា មានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះជាការបន្ថែមរបស់លោក ជា សុមេធី។
លោកបានសង្កត់ធ្ងន់ថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជារយៈពេលចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ យ៉ាងណាក្តី ។
នាឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សបន្តវេន ទាំងអស់ត្រូវមើលគំរូ សិស្សច្បងដោយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សិស្សទទូលនិទ្ទេស A ចំនួន ៦៤ នាក់ ក្នុងនោះស្រី ៤០ នាក់ និទ្ទេស B ចំនួន ៥៧៧ នាក់ ក្នុងនោះស្រី ៣៧១ នាក់ និទ្ទេស C ចំនួន ១៤១១ នាក់ ក្នុងនោះសី ៩៣១ នាក់ និទ្ទេស D ចំនួន ១៩២០ នាក់ ក្នុងនោះស្រី ១១៤២ នាក់ និទ្ទេស E ចំនួន ១៨៣០ នាក់ ក្នុងនោះស្រី ១ ០០៣ នាក់។
អភិបាលខេត្តព្រៃវែង ក៏បានឧប្ថម្ភដល់សិស្សានុសិស្សចំនួន ៦៤ នាក់ ក្នុងម្នាក់ៗ ទឹកប្រាក់ចំនួន ៤០ ម៉ឺនរៀលផងដែ៕ សៅគ្រី





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


