Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​បង្ហាញ​ទស្សនៈ​ថា ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គឺជា​ថ្នាក់ដឹកនាំ​វ័យក្មេង​ប្រកបដោយ​ថាមភាព​មួយ​រូប ដែលមាន​សារៈសំខាន់​សម្រាប់​អនាគតកម្ពុជា​

បានផុស

នៅ

​លោក រចនា ស៊ី​ង (Rajnath Singh) រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ជំនួប​ជាមួយ ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញូវដែលី សាធារណរដ្ឋ​ឥណ្ឌា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​​នេះ លោក រចនា ស៊ី​ង បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជាថ្មី​ម្តង​ទៀត បន្ទាប់ពី​ជំនួប​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ នាឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៩ ដោយលោករដ្ឋមន្ត្រី បានបង្ហាញ​ទស្សនៈ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​ថ្នាក់ដឹកនាំ​វ័យក្មេង​ប្រកបដោយ​ថាមភាព​មួយរូប ដែលមាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា ក៏បាន​កត់សម្គាល់​ផងដែរ​អំពី​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ព្រម​ជាមួយនឹង​ការកោតសរសើរ​អំពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​នាឱកាស​នេះ ដែល​ពិតជា​បាន​បង្ហាញ​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ស្រប​ពេល​ដែល កម្ពុជា​-​ឥណ្ឌា បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ចំណង​ការទូត​ផ្លូវការ ដោយមាន​ការប្តេជ្ញាចិត្ត​រួម​ក្នុង​ការជំរុញឱ្យ​ទំនាក់ទំនង​ទ្វេភាគី​បាន​ឈាន​ឡើងដល់​កម្រិត​ខ្ពស់​ឡើង​បន្ថែមទៀត ជាពិសេស​នៅក្នុង​វិស័យ​វប្បធម៌​, ការអភិវឌ្ឍ​ធនធានមនុស្ស​, ការតភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​យោធា។

ជា​ការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន​លោក រចនា ស៊ី​ង នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួម​ជា​មួយ​នឹង​ការចូលរួម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ទិវា​សាធារណរដ្ឋ ខួប​លើក​ទី​៧៤ (74th Republic Day) របស់​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ នាពេល​ថ្មីៗ​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជម្រាប​ជូន លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា អំពី​លទ្ធផល និង​ទិសដៅ​សហប្រតិបត្តិការ​មួយចំនួន​ដែល​គ្រោង​នឹង​លើកឡើង​ពិភាក្សា​ជាមួយនឹង​មេបញ្ជាការ​កងទ័ពជើងគោក​ឥណ្ឌា ជាពិសេស​គម្រោង​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ដែលជា​ជំហាន​ថ្មី​មួយទៀត​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ក្នុង​កម្រិត​កងទ័ពជើងគោក និង​ជាការ​បើក​ច្រក​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​អង្គភាព និង​អង្គភាព​ថ្នាក់​យុទ្ធវិធី​។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ក្នុង​បន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​ក្នុង​រយៈកាល​កន្លងមក​នេះ ព្រម​ជាមួយនឹង​ការគូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការបន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សំដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ឈានឡើង​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែមេសា ខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

សន្តិសុខសង្គម៣ ម៉ោង មុន

ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​ប្ដី​ប្រពន្ធ​ជីវភាពខ្វះខាត២គូ ករណី​លួចដែក​តិចតួច​ត្រូវ​ម្ចាស់​ប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម