ព័ត៌មានជាតិ
ការបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្ម នៅតែខ្វែងគំនិតគ្នា
នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅផ្លូវជាតិលេខ៥៦ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិថ្មី បែកធ្លាយភាពមិនប្រក្រតីដោយសារតែមានការារាំងបញ្ឈប់នៅមុនពេលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី៣ លើកទី១ នេះបើតាមកិច្ចប្រជុំសម្របសម្រួលមួយ។

នៅក្នុងកិច្ចប្រជុំដឹកនាំដោយលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ចូលរួមដោយលោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត អនុប្រធាន និងសមាជិកជ្រើសតាំងជាច្រើននាក់ ។
ក្នុងអង្គប្រជុំ លោក គឹង វណ្ណ: ប្រធានអង្គប្រជុំបានលើកឡើងថា សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិទី៣ លើកទី១ មាន១៥រូប ប៉ុន្តែមានសមាជិក ដាក់ពាក្យលាឈប់២រូប ដូច្នេះការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួនតែ១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១តែ ប៉ុន្តែដោយមានសមាជិកអសកម្ម១នាក់ទៀត សភាត្រូវបានស្នើបញ្ឈប់ពីសមាជិកភាព ដោយសារអសកម្ម ហើយអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងនឹងលក្ខន្តិក: ដូច្នេះក្នុងអាណត្តិទី៣ លើកទី១នេះ ត្រូវបន្ថែមបេក្ខជន នារីជ្រើសតាំង១រូបជំនួសអ្នកសកម្ម ដោយបេក្ខជននារីនោះ ត្រូវជ្រើសរើសរកអ្នកណា ដែលគោរពបទបញ្ជាផ្ទៃក្នុង លក្ខន្តិក: មានឆន្ទៈ និងសកម្មការងារល្អទើបយក ។

លោក ហ៊ុយ ឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លោក ឆេង បញ្ញារឹទ្ធិ សមាជិកជ្រើសតាំងឈ្មោះដែលត្រូវសម្គាល់ថា អសកម្ម ហើយស្នើបញ្ឈប់ពីសមាជិកភាពនោះ បានលើកឡើងថា ជាគោលការណ៍សមាជិកភាព លោក ឆេង បញ្ញារឹទ្ធិ មិនទាន់ផុតនៅឡើយលុះត្រាណា មិនទាន់មានការបោះឆ្នោតជ្រើសរើសសមាជិក អាណត្តិថ្មី និងមិនទាន់លុបចេញពីអនុក្រឹត្យ ដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល ឬក៏សាម៉ីខ្លួនមិនលាឈប់ដោយមានការខ្វែងគំនិតគ្នា ដូច្នេះអង្គប្រជុំក៏បានបិទ និងធ្វើរបាយការណ៍ជូនសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងសម្រេច ក៏គោរពជម្រាបជូនអភិបាលខេត្ត ដើម្បីជូនជ្រាបផងដែរ។ មានឧបទ្ទវហេតុអីចឹង បើមិនមានការសម្របសម្រួលនោះទេវាអាចប៉ះ ពាល់ដល់កាលបរិច្ឆេទ នៃបោះឆ្នោតជ្រើសរើសសមាជិក អាណត្តិទី៣ នាថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ ២០២៣ ដ៏ខ្លីខាងមុខនេះមិនខាន ។

សូមបញ្ជាក់ថា សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើកទី២ កាលជំនាន់លោក លី អ៊ុតនី ជាប្រធាននិងអាណត្តិបន្ទាប់ មានលោក ឈឿង ឈីវអៀន ជាប្រធាន មាន១៥ រូប ក្នុងនោះ ក៏មានឈ្មោះប្រធាន និងសមាជិក ដូចឈ្មោះខាងលើដែរ ប៉ុន្តែក៏មានសមាជិកមួយចំនួន ពិសេសសមាជិកចាស់ ហើយមានវ័យចំណាស់បានលាឈប់ ហើយនៅសល់តែប្រធាន អនុប្រធាន និងសមាជិក ដែលមានអាយុចន្លោះ ៣០ ទៅ ៥០ ឆ្នាំប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីសប្តាហ៍មុន មានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀង បេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ លើកទី១ ។ មានអាជីវករ ពាណិជ្ជករ បានអញ្ជើញចុះ ឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មានចំនួន ៣៥៦ នាក់។ ក្នុងនោះ មានបេក្ខជនឈរឈ្មោះ ជាសមាជិកសភាពាណិជ្ជកម្ម មានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មី ចំនួន ១៣ នាក់តែប៉ុណ្ណោះ ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


