ព័ត៌មានជាតិ
ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ម៉ូតូ និងគ្រឿងបន្លាស់ម៉ាក “MSX”,“CB150R” និង“PCX” ជារបស់ក្រុមហ៊ុន អិន ស៊ី អិច នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក“MSX”,“CB150R” និង“PCX” ជារបស់ក្រុមហ៊ុន អិន ស៊ី អិច ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានពីក្រុមហ៊ុន HONDA MOTOR Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

ដោយយោងទៅតាម មាត្រា ៣ និងមាត្រា ១១ នៃច្បាប់ ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ក្រុមហ៊ុន អិន ស៊ី អិច ក៏បានសម្រេចបន្តដាក់ផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក“MSX”,“CB150R” និង“PCX” ចុះក្នុងបញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខក្នុងលិខិតបន្តសិទ្ធិរបស់ខ្លួន ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្រសួងពាណិជ្ជកម្ម ដើម្បីជាកិច្ចការពារសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ម៉ាក។ ក្នុងនោះក៏មានការប្រគល់សិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន HONDA MOTOR Co., Ltd. តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខ ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ផងដែរ។
ឆ្លើយតបនឹងសំណើនេះ ក្រសួងពាណិជ្ជកម្ម ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក“MSX”,“CB150R” និង“PCX” ជារបស់ក្រុមហ៊ុន អិន ស៊ី អិច ក្នុងព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


