ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់៖ ការហ្វឹកហ្វឺនដោះមីនដល់អ៊ុយក្រែនជាកិច្ចសហការដ៏ជិតស្និទ្ធិរវាងកម្ពុជា-ជប៉ុន
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញដោះមីនដល់ភាគីអ៊ុយក្រែន នាពេលថ្មីៗនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធិរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន។ លោក ហេង រតនា បញ្ជាក់បែបនេះក្នុងជំនួបជាមួយអ្នកវិនិយោគិនជប៉ុន នៅថ្ងៃទី៨ ខែកុម្ភៈនេះ។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបើកវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រោមកិច្ចសហការជាមួយអង្គការចៃការបស់ជប៉ុន។
ពាក់ព័ន្ធនឹងការងារនេះ លោក ហេង រតនា បានប្រាប់អ្នកវិនិយោគិនជប៉ុន ថា «ការសម្រេចចិត្តក្នុងការផ្ដល់វគ្គហ្វឹកហ្វឺនដល់អ្នកជំនាញដោះមីនអ៊ុយក្រែន គឺជាកិច្ចសហប្រតិបត្តិការល្អប្រកបដោយភាពជិតស្និទ្ធិរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីជប៉ុន»។

បើតាមលោក ហេង រតនា ក្រោយទទួលបានការប្រគល់ភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់ក៏បានបើកវគ្គបណ្ដុះបណ្ដាលនៃការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីនដល់អ្នកជំនាញដោះមីនមកពីអ៊ុយក្រែន។ លោក បានលើកឡើងថា អង្គភាពស៊ីម៉ាក់បានជ្រើសរើសការប្រើប្រាស់ឧបករណ៍រាវមីន ប្រភេទអាលីស (ALIS) ដែលជាឧបករណ៍ផលិតនៅជប៉ុន ហើយជាឧបករណ៍រាវមីនមួយប្រភេទដែលបានស្រាវជ្រាវរួមគ្នារវាងភាគីកម្ពុជា-ជប៉ុន។

ទន្ទឹមនេះ លោកអគ្គនាយកស៊ីម៉ាក់រូបនេះបានប្ដេជ្ញាបង្កើនល្បឿនទ្វេដងបន្ថែមទៀតសម្រាប់សកម្មភាពបោសសម្អាតមីន និងកាកសំណង់ក្រោយសង្គ្រាមឲ្យអស់ទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសនៅលើពិភពលោក ខណៈកម្ពុជាដែលមានអង្គភាពស៊ីម៉ាក់ ជាប្រតិបត្តិករបាននឹងកំពុងសហការជាមួយរោងចក្ររបស់ជប៉ុន ដើម្បីផលិតគ្រឿងចក្រកំទេចមីនខ្នាតធំ ដែលស្របតាមស្ដង់ដារអន្តរជាតិ ជាពិសេសដូចករណីនៅអ៊ុយក្រែន ជាដើម៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៧ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៥ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា៦ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ខេត្តស្វាយរៀងនាំបន្លែសុវត្ថិភាព ទៅលក់នៅរាជធានីភ្នំពេញមួយឆ្នាំជាង ២៥០ តោន