ព័ត៌មានជាតិ
វិនិយោគិនជប៉ុនមានគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅដីដែលបានដោះមីនរួច
ក្រុមហ៊ុនជប៉ុន Top planning Japan មានគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅដីចម្ការមីនក្នុងខេត្តបាត់ដំបង ក្រោយតំបន់នេះត្រូវបានដោះមីនហើយរួចរាល់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនជប៉ុនក្នុងការចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអតីតតំបន់ចម្ការមីនកម្ពុជា។

ក្នុងជំនួបជាមួយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី៨ ខែកុម្ភៈនេះ លោក Tetsuo Murayama អគ្គនាយកក្រុមហ៊ុន Top planning Japan បានស្នើសុំកិច្ចសហការរួមគ្នាជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីប្រែក្លាយដីចម្ការមីនកម្ពុជាទៅជាដីអភិវឌ្ឍន៍លើដំណាំកសិ-ឧស្សាហកម្ម នៅពេលដីចម្ការមីនទាំងនោះត្រូវបានបោសសម្អាត និងដោះមីនរួចរាល់។
ពាក់ព័ន្ធនឹងសំណើនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចូលរួមអភិវឌ្ឍន៍នៅអតីតតំបន់មីនរបស់កម្ពុជា ជាពិសេសគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី។ លោក បានបង្ហាញក្ដីសង្ឃឹមថា អ្នកវិនិយោគិនជប៉ុនដែលមានភាពច្នៃប្រឌិតខ្ពស់នឹងជួយកែច្នៃឲ្យស្វាយចន្ទីកម្ពុជាមានតម្លៃខ្ពស់លើទីផ្សារអន្តរជាតិ។

លោក ហេង រតនា បានលើកឡើងថា គម្រោងរបស់ក្រុមហ៊ុនជប៉ុន នាពេលនេះ គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យមានការប្រើប្រាស់ឲ្យលទ្ធផលនូវផ្ទៃដីចម្ការមីនដែលបានបោសសម្អាតរួចរាល់ តាមរយៈការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចចំពោះប្រជាពលរដ្ឋ ហើយប្រែក្លាយពីផ្ទៃដីចម្ការមីនទៅជាផ្ទៃដីសន្តិភាពប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍ។
បើតាមលោក ហេង រតនា រយៈពេល៣០ឆ្នាំកន្លងទៅនេះ អង្គភាពស៊ីម៉ាក់បានបោសសម្អាត និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនប្រមាណ ៣លានគ្រាប់ លើផ្ទៃដីសរុបប្រមាណ ២ពាន់ម៉ែត្រក្រឡានៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះ ក្នុងនាមជាប្រតិបត្តិករដោះមីន លោក ហេង រតនា ពិតជាចង់ឃើញដីដែលមានបញ្ហាដោយសារគ្រាប់មីនប្រែក្លាយទៅជាដីមានសុខសុវត្ថិភាពដែលគ្រប់ដណ្ដប់ដោយដំណាំយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕


ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


