ព័ត៌មានជាតិ
លោកស្រី ជា សិរី៖ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើង តែស្ថិតក្នុងភាពមិនច្បាស់លាស់ច្រើន
លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបឡើងថែមទៀត ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជា នាំទំនិញចេញ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី កាលពីថ្ងៃទី៧ ខែកម្ភៈឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ជាពិសេស នៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជាបន្តបន្ទាប់ ដែលគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារបានគ្រប់គ្រាន់យ៉ាងឆាប់រហ័ស ដោយរដ្ឋាភិបាល បានបើកប្រទេសឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។
លោកស្រីបណ្ឌិតបានបន្តទៀតថា នៅឆ្នាំ២០២២ កម្ពុជា បានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណាបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣% នៅចុងឆ្នាំ២០២២។
ដោយឡែក លោកស្រី មើលឃើញថា វិស័យទេសចរណ៍ក្នុងស្រុកបានវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ហើយភ្ញៀវទេសចរអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុក ថ្វីបើនៅមានកម្រិតទាបជាងគ្រាមុនវិបត្តិក៏ដោយ។
ក្រោយស្តាប់ការលើកឡើងរបស់លោកស្រី ជា សិរី លោក Dominic Williams បានអបអរសាទរចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើងជាលំដាប់ អតិផរណាកើនឡើងក្នុងកម្រិតមធ្យមហើយថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ដោយប្រព័ន្ធធនាគារមានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា។
ស្របពេលនេះដែរ លោកស្រី ជា សិរី បានស្នើឱ្យស្ថានទូតអង់គ្លេស បង្កើតឱកាសវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញពីកម្ពុជា បន្ថែមទៀត។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសុទិដ្ឋិនិយមថា អតិផរណារបស់កម្ពុជា នៅឆ្នាំ២០២៣នេះ នឹងអាចគ្រប់គ្រង់បានក្នុងរង្វង់២,៥ភាគរយ ខណៈឆ្នាំ២០២២កន្លងទៅឡើងដល់៥,៤ភាគរយ ។ ចំណែកកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ការព្យាករណ៍ពី៦,៦%ថយមកត្រឹម ៥,៦%វិញ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


