ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺឆ្លើយតបកំណាត់ផ្លូវជាតិលេខ ៤ ក្នុងក្រុងច្បារមន ហ៊ុយពិបាកធ្វើដំណើរ
កំណាត់ផ្លូវជាតិលេខ ៤ ក្នុងក្រុងច្បារមន ស្ថានភាពកំណាត់ផ្លូវនេះមានការពង្រីកមួយចំនួន តែក៏សង្កេតឃើញថានៅតាមជាយផ្លូវនៅតែមានដីហ៊ុយ និងភក់ជ្រាំបង្កឲ្យប៉ះពាល់សោភណភាព ខណៈជាផ្លូវដ៏សំខាន់សម្រាប់អ្នកទេសចរឆ្លងកាត់រវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

ឆ្លើយតបសំនួររបស់សារព័ត៌មានកម្ពុជាថ្មីក្នុងសន្និសីទរបស់រដ្ឋបាលខេត្តនៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានទទួលស្គាល់ថា ផ្លូវនេះកន្លងទៅមានការពង្រីកមួយចំនួន ប៉ុន្តែដោយសារទំហំផ្លូវធំនៅសល់ចិញ្ចើមផ្លូវដីច្រើន បង្កឲ្យមានភក់ជ្រំនិងហ៊ុយប៉ះពាល់ដល់ការធ្វើដំណើរ។

លោកបន្តថា ខេត្តក៏ចង់ឲ្យបរិស្ថានស្អាតមានអនាម័យល្អដែរ តែដោយសារថវិកាមានកំណត់ដូច្នេះគម្រោងខ្លះត្រូវការពេលវេលាអភិវឌ្ឍតាមដំណាក់កាល។
«ការពិតទៅម្នាក់ៗរអ៊ូដូចគ្នា។ ខេត្តមានភាពស្មុគស្មាញជាងគេ ក្នុងនាមជាថ្នាក់ដឹកនាំ អត់ចង់ឲ្យមានផ្លូវគំហុក ដីហ៊ុយនោះទេ។ ប៉ុន្តែផែនការធ្វើផ្លូវនីមួយៗមានការពិបាក ក្នុងការស្វែងរកថវិកាមកអភិវឌ្ឍ»។
លោកបន្តថា ផ្លូវជាតិលេខ ៤ បានទទួលថវិកាពីធនាគារពិភពលោកកំពុងជួសជុលពង្រីកឲ្យធំទូលាយ។ ខេត្តរំពឹងថា នៅពេលផ្លូវជាតិលេខ ៤ ក្រោមគម្រោងរបស់ធនាគារពិភពលោកធ្វើរួចរាល់ អាជ្ញាធរខេត្តនឹងអាចកែលម្អកំណាត់ផ្លូវលេខ ៤ ក្នុងក្រុងច្បារមនឲ្យបានល្អស្អាតដោយរៀបចំឲ្យមានខឿន រៀបរីហ្គែរ និងផ្លូវថ្មើរជើងដោយមិនចង់ធ្វើម្តងហើយម្តងទៀតនោះទេ។
«យើងមិនចង់ឮដូចបងប្អូនថាផ្លូវធ្វើជាប់ គាស់អាមុខធ្វើអាក្រោយ។ អីចឹងសូមបងប្អូនមេត្តាអត់ធ្មត់ នៅពេលគម្រោងពង្រីកផ្លូវជាតិលេខ ៤ ធ្វើចប់សព្វគ្រប់ អាជ្ញាធរនឹងរៀបចំសោភណភាពផ្លូវជាតិលេខ ៤ ក្នុងក្រុងច្បារមនឲ្យបានល្អប្រសើរ ដើម្បីសម្រួលបងប្អូនធ្វើដំណើរក៏ដូចជាលើកមុខមាត់ខេត្តកំពង់ស្ពឺផងដែរ»។ នេះបើតាមការអះអាងរបស់លោក វ៉ី សំណាង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


