ព័ត៌មានជាតិ
ឯកឧត្តមហ៊ុន ម៉ាណែត ៖ ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន
ថ្លែងក្នុងក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដមហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន និង សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងទីអារាមដែលមានវ័យចំណាស់ជាង ១០០ ឆ្នាំមួយនេះ ដែលមានជាប់ទាក់ទិនទៅនឹងរឿងព្រេងនិទានបុរាណប្រចាំតំបន់នេះផងដែរ។

សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណីនៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាងសមិទ្ធផលដែលបុព្វបុរសជំនាន់មុនបានបន្សល់ទុកឱ្យជាកេរតំណែល និងប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទានជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសអស់រយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ ហើយក៏នៅតែបន្តកសាងកុសលផលបុណ្យ និងសមិទ្ធផលច្រើនសន្ធឹកសន្ធាប់តទៅមុខទៀត ដោយនិរន្តរភាព និងចីរភាព។

សម្តេចតេជោ តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយក៏សម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និង ប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត៕
កែសម្រួលដោយ ៖ នាគព័ន្ធ
















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


