ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ពិនិត្យសំណើការសុំផ្លាស់ប្ដូរកន្លែងធ្វើការរបស់មន្ត្រីមន្ទីរសុខាភិបាល
ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការតែងតាំងប្រគល់ភារកិច្ច និងការផ្លាស់ប្ដូរកន្លែងធ្វើការងារមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅការផ្លាស់ប្ដូរ ការតែងតាំងមុខតំណែងរបស់មន្ត្រីរាជការ ជាកិច្ចការធម្មតាទៅតាមតម្រូវការចាំបាច់របស់ស្ថាប័ននីមួយៗ ក៏ដូចជាទៅតាមស្ថានភាពរបស់គ្រួសារផងដែរ។
លោកអភិបាលរងខេត្ត បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។
ជាមួយគ្នានេះ លោក ម៉ែន អេង បានក្រើនរំលឹក ចំពោះមន្រ្តី ដែលត្រូវបានផ្លាស់ប្តូរមកបម្រើការងារកន្លែងថ្មី ត្រូវបន្តការសហការ និងមានទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពដែលជាបច្ច័យជួយជំរុញនូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម និងសូមយកឱកាសនេះ ជូនពរឲ្យលោកទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផលល្អៗបន្ថែមទៀតក្នុងមុខនាទីនេះនៅកន្លែងថ្មីនាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះក៏មានការពិនិត្យលើសំណើការសុំផ្លាស់ប្ដូរកន្លែងធ្វើការរបស់មន្ត្រីរាជការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ទាំងអស់ចំនួន ៩នាក់ នៅក្នុងនោះសុំទៅក្រៅខេត្ត១នាក់៕
ដោយ:ភក្ដី

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


