Connect with us

ព័ត៌មានជាតិ

ព្រឹ​ត្ត​ការណ៍​រត់​កម្សាន្ត V-Active Fun Run នៅ​ទីក្រុង​ភ្នំពេញ​បញ្ចប់ទៅ​​យ៉ាង​រីករាយ​ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ពី​គ្រប់ទិសទី​យ៉ាងច្រើន​កុះករ​

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ៖ ព្រឹ​ត្តិ​ការណ៍​រត់​កម្សាន្ត V-Active Fun Run លើក​ទី​២ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​ភ្នំ​​ពេ​ញ​បាន​ទាក់ទាញ​អ្នកចូលរួម​ពី​គ្រប់ទិសទី​ជាង​២​ពាន់​នាក់ ក្នុងនោះ​ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​នៃ​ជួរ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​នៃ​វឌ្ឍនៈ គ្រុប និង​សិល្បៈករ សិល្បការី​នី​ជាច្រើនរូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹ​ត្ត​ការណ៍​នេះ​រៀបចំឡើង​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ជាច្រើន​ដែល​ចង់​ឲ្យ​មាន​ព្រឹ​ត្តិ​ការណ៍ V-Active Fun Run ជាថ្មី​ម្តងទៀត បន្ទាប់ពី​កម្មវិធី​លើក​ទី​១ បានបញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុះ​ខែមករា ២០២៣ កន្លងទៅ​។ V-Active Fun Run លើក​ទី​២​នេះដែរ ក៏​ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ការដាក់​ឲ្យ​ដំណើរការ​ភេសជ្ជៈ វី​-​អាក​ទីវ មួយ​ប្រភេទ​ទៀត គឺ វី​-​អាក​ទីវ ក្រហម បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ​ភេសជ្ជៈ កីឡា វី​-​អាក​ទីវ ដែលជា​ភេសជ្ជៈ​កីឡា​ដំបូង​បំផុត​របស់​កម្ពុជា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងច្រើន​។

ព្រឹ​ត្តិ​ការណ៍​នេះ បានផ្តល់​ជា​ជម្រើស​ចំនួន​២​ដល់​អ្នកចូលរួម គឺ​ការរត់​បណ្តាក់​ជា​ក្រុម​រយៈ​ចម្ងាយ​១៩​គីឡូម៉ែត្រ ដែល​ក្រុម​និ​មួយៗ​មាន​សមាជិក​ចំនួន​៧​នាក់ ស័​ក្កិ​សម​សម្រាប់​មិត្ត​ភ​ក្កិ ក្រុមការងារ​បង្ហាញ​ពីសា​ម្គី​ភាព​ដើម្បី​សម្រេច​ដល់​គោលដៅ និង​ជម្រើស​នៃ​ការដើរ​កម្សាន្ត​រយៈ​ចម្ងាយ​៥​គីឡូម៉ែត្រ សម្រាប់​បង្កើត​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ ចាប់ផ្តើម និង​បញ្ចប់​នៅ​សួន វឌ្ឍនៈ កា​ពី​តា​ឡាយ៍​ស្តាយ​ផាក​។

កម្មវិធី​បាន​រកឃើញ​ក្រុម​ដែល​ប្រើ​រយៈពេល​លឿន​ជាងគេ​ចំនួន​៣​ក្រុម ដែល​ក្រុម​ទទួលបាន​ជ័យលាភី​លេខ​១ សុទ្ធសឹង​ជា​អត្ត​ព​លិ​ក មាន​មេក្រុម​ដឹកនាំ​ឈ្មោះ ហេង សាវឿន ប្រើ​រយៈពេល​ត្រឹម​១​ម៉ោង ៥​នាទី និង​៤៦​វិនាទី ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល មេដាយមាស​ម្នាក់​១​សម្រាប់​រាល់​សមាជិក​ក្រុម និង​ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម ចំនួន ៧​កេស លេខ​២ មកពី​សហព័ន្ធ​ខ្មែរ អត្តពលកម្ម ប្រើ​រយៈពេល​ត្រឹម​១​ម៉ោង ៦​នាទី និង​១១ វិនាទី ទទួលបាន​១​លាន​រៀល មេដាយប្រាក់ និង​ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម ចំនួន ៥​កេស និង​ក្រុម​ជ័យលាភី​ទី​៣ មកពី​វិស័យ​ឯកជន មាន​មេក្រុម​ដឹកនាំ​ឈ្មោះ ម៉ា វី​រូ ប្រើ​រយៈពេល ១​ម៉ោង​៦​នាទី និង​២៦ វិនាទី ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​៥០​ម៉ី​ន​រៀល មេដាយ​ស​ម្រឹត​សម្រាប់​រាល់​សមាជិក​ក្រុម​ទាំងអស់ និង​ភេសជ្ជៈ វី​-​អាក​ទីវ ក្រុ​ហម ចំនួន ៣​កេស​។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែលមាន​វត្តមាន​ចូលរួម​រត់​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​ផងដែរ​បាន​ប្រសាសន៍ថា «​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ពិតជា​មាន​ភាព​រីករាយ​ដែល​បានរៀបចំ​ព្រឹ​ត្ត​ការណ៍ V-Active Fun Run នេះ​ជាថ្មី​ម្តងទៀត​ឆ្លើយតប​តាម​សំណូមពរ​ជាច្រើន​ពី​អ្នក​ស្រឡាញ់​កីឡា និង​សុខភាព​។

ព្រឹ​ត្តិ​ការណ៍​នេះ​មិនមែន​ធ្វើឡើង​សម្រាប់តែ​ប្រារព្ធ និង​អបអរ​វត្តមាន​ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ផ្តល់នូវ​ភាព​រីករាយ និង​អបអរសាទរ​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​នឹង​ប្រារព្ធ​ឡើង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

កីឡា​នាំមក​នូវ​ការជួបជុំ ហើយ​ការនាំមក​នូវ​ការជួបជុំ និង​ភាព​រីករាយ​នេះហើយ ក៏​គឺជា​ឆ​ន្ទះ​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិខ្មែរ ១០០% យើងខ្ញុំ​ពិតជា​មាន​កិត្តិយស និង​មោទនភាព​ដែល​បាន​ចូលរួម​ជា​ចំណែក​មួយ និង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម នៅក្នុង​ប្រទេស​កម្ពុជា​។

យើងខ្ញុំ​សង្ឃឹមថា​តាមរយៈ​បណ្តាញ​ទីផ្សារ និង​ការផ្សាយ​របស់​យើង ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​នឹង​ស្រឡាញ់​ចូលចិត្ត​កីឡា រួបរួមគ្នា​លើកទឹកចិត្ត គាំទ្រ​ដល់​អត្ត​ព​លិ​ក​របស់​យើង និង​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​ទាំងអស់គ្នា​។​»

វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូន​ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ​។

វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​ជា​ក្រុមហ៊ុន​ដែល​កំពុង​តែមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ដែលមាន​គុណភាព​ខ្ពស់ និង​ឈ្នះ​រង្វាន់​ធំៗ​ពី​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏បាន​រួមចំណែក​គាំទ្រ​លើ​វិស័យ​ជាច្រើន​ទៀត​ដូចជា សិល្បៈ វប្បធម៌ សង្គម និង​សេដ្ឋកិច្ច​ដោយ​ទទួលបាន​លិខិត​សរសើរ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ក្នុងស្រុក​គំរូ​ដំបូង​គេ​បង្អស់​ស្ម័គ្រចិត្ត​ចូលរួម​សហការ​បំពាក់​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​សុរា ដើម្បី​តម្លាភាព​ចំណូល​ពន្ធអាករ​ជាតិ និង​ចូលរួមចំណែក​យ៉ាងពិត​ប្រាកដ​ក្នុងការ​ពង្រឹង វប្បធម៌​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៧ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣០ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម