ព័ត៌មានជាតិ
ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេស ៤ កន្លែង
ក្រៅពីសំបូរធនធានធម្មជាតិ ខេត្តកោះកុងក៏ជាខេត្តមួយដែលមានភាពទាក់ទាញសម្រាប់គម្រោងវិនិយោគ ខណៈខេត្តជាប់សមុទ្រភាគនិរតីនេះក៏មានព្រំដែនគោកជាប់ប្រទេសថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានបញ្ជាក់ថា ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំង ៤ មានតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន LY.P Group។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសកោះកុង មានរោងចក្រចំនួន ០៦ កំពុងដំណើរការគឺក្រុមហ៊ុន YAZAKI ក្រុមហ៊ុន HYUNDAI ក្រុមហ៊ុន KKN ក្រុមហ៊ុន MIKASA Sport ក្រុមហ៊ុន HANA និងក្រុមហ៊ុន ៩៩ អ៊ីមប្រយឌឺរី កោះកុង ឯ.ក (99 EMPRODERY KOH KONG Co., LTD) ដែលកំពុងដំណើរផ្តល់ការងារមានចំនួន ១១.៤៤៣នាក់។
ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស ៣ កន្លែងទៀត មានតំបន់សេដ្ឋកិច្ចពិសេស កែវ ស៊ួយឆេង ដែលមានទីតាំងនៅជាប់តំបន់សេដ្ឋកិច្ចពិសេសកោះកុង។ តំបន់សេដ្ឋកិច្ចពិសេសកោះកុងអេសអុីហ្សិត ខូអិលធីឌី (Koh Kong SEZ Co., LTD) ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសជ្រោយស្វាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង របស់ក្រុមហ៊ុនឆកកំពង់សោម ដែលបច្ចុប្បន្នកំពុងតែស្ថាបនាផ្លូវចូល អគាររោងចក្រ អគារស្នាក់នៅរបស់បុគ្គលិក។
ខេត្តកោះកុងមានប្រជាជនសរុប ១៤៧.៨៣១ នាក់។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។
ប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានការកើនឡើង។ បើតាមលោកស្រី មិថុនា ភូថង ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ ដុល្លារក្នុងឆ្នាំ២០២១ ដែលមានការកើនឡើងប្រមាណ ៨,១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧,៣% ថយចុះ ៦,១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៣,៤៦%។ ចំពោះទំហំសេដ្ឋកិច្ចខេត្តទាំងមូលមានចំនួនប្រមាណ ២៨២ លានដុល្លារ ស្មើ ១,០៣% នៃសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


