ព័ត៌មានជាតិ
មិត្តហ្វូន មានកិត្តិយសដែលបានទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2023 នៅរាជធានីភ្នំពេញ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមឲ្យក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ដែលជានាយកប្រតិបត្តិ បានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានប្រគល់មេដាយដ៏ថ្លៃថ្លានេះដល់ក្រុមហ៊ុនមិត្តហ្វូន។
មេដាយដ៏ថ្លៃថ្នូរដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាការទទួលស្គាល់ដ៏អស្ចារ្យក្នុងការរួមចំណែករបស់មិត្តហ្វូនចំពោះសហគមន៍។ ហើយជាកម្លាំងចលករសម្រាប់មិត្តហ្វូនក្នុងការត្រួសត្រាយគោលដៅ នៃការបង្កើតសង្គមឌីជីថល ដោយរក្សាបានតំណែងលេខ 1 ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នៅកម្ពុជា។

អាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម គឺជាទស្សនវិស័យដែលមិត្តហ្វូនបានអនុវត្ត និងបន្តចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា។ ដូច្នេះចាប់ពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្ន មិត្តហ្វូនតែងតែជាសហគ្រាសដែលគោរពច្បាប់ និងអនុវត្តទំនួលខុសត្រូវសង្គម។ ក្រុមហ៊ុនតែងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនយ៉ាងសកម្មដើម្បីដោះស្រាយភាពតានតឹង ឬបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម។
បច្ចុប្បន្ន មិត្តហ្វូនត្រូវបានចាត់ទុកថាជាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខ 1 នៅកម្ពុជា។ ក្រុមហ៊ុន មិត្តហ្វូន បានបរិច្ចាគថវិកាជិត 1 ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការបង្កើតឡើងមក បង្កើតការងារប្រកបដោយស្ថិរភាពសម្រាប់មនុស្សជាង 3,000 នាក់ និងបង្កើតការងារដោយប្រយោលចំនួន 30,000 កន្លែងផងដែរ។ ក្រៅពីសកម្មភាពអាជីវកម្ម មិត្តហ្វូនតែងតែព្យាយាមចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លើកកម្ពស់គុណភាពជីវិត និងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាព មិត្តហ្វូនកំពុងផ្តោតលើការវិនិយោគលើបច្ចេកវិទ្យា ត្រួសត្រាយផ្លូវ នៃការបង្កើតសង្គមឌីជីថល ហើយបាននិងកំពុងផ្តល់សេវាកម្មទូរគមនាគមន៍យ៉ាងពេញលេញដូចជា ៖ សេវាទូរស័ព្ទចល័ត សេវាអ៊ីនធឺណិតឥតខ្សែ វិស័យ Fintech ដំណោះស្រាយព័ត៌មានវិទ្យា សេវាកម្មសម្រាប់អាជីវកម្ម ព្រមទាំងអមដំណើរជាមួយរដ្ឋាភិបាល និងក្រសួងនានាផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


