ព័ត៌មានជាតិ
លោក គន់ គីម៖ ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយជាសមរភូមិដែលទាមទារការតាំងចិត្តខ្ពស់
ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា គឺជាសមរភូមិមួយដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់ក្រុមអ្នកប្រតិបត្តិការសង្គ្រោះ។ នេះជាការថ្លែងរបស់លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងន័យក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ។

ក្នុងពិធីប្រគល់-ទទួលសម្ភារៈសង្រ្គោះផ្ទៃទឹកដល់បញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា «ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍នៃឧប្បត្តិហេតុទាំងឡាយ គឺជាគោលដៅចម្បងបំផុតដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះ នៅពេលប្រតិបត្តិការសង្គ្រោះ គឺទាមទារឲ្យមានការតាំងចិត្តខ្ពស់ជាទីបំផុត»។
តែយ៉ាងណាក្ដី លោកទេសរដ្ឋមន្ដ្រី គន់ គីម បានវាយតម្លៃខ្ពស់ និងកោតសសើរដល់ក្រុមប្រតិបត្តិការសង្គ្រោះមហន្តរាយទាំងអស់ ពិសេសបញ្ជាការដ្ឋានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ នាពេលកន្លងមក។ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺសម្តេចតែងតែយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយកថាហេតុ។

ទន្ទឹមនេះ ពាក់ព័ន្ធនឹងការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស នាពេលនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីការគិតគូរមួយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងសមត្ថភាពក្រុមការងារ ជួយសង្គ្រោះពេលមានហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជា៖ ការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកពីធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាស។
ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមកដើម្បីបុព្វហេតុជួយសង្គ្រោះគ្រោះមហន្តរាយនៅកម្ពុជា។ លោកមេបញ្ជាការ បានចាត់ទុកការជួយឧបត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះ ជាកាយវិការប្រកបដោយសប្បុរសធម៌ ដើម្បីជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ និងជួយសង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើង ជាយថាហេតុ៕


ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


