ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងជួបអ្នកសិល្បៈ អបអរសាទរ ទិវាវប្បធម៌ នៅថ្ងៃទី២ មីនា
មន្ត្រីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនីគ្រប់ទម្រង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្វីដ្បិតតែ ៣ឆ្នាំចុងក្រោយនេះ មិនមានមហោស្រពប្រឡងសិល្បៈទូទាំងប្រទេស យកពានរង្វាន់ ទិវាវប្បធម៌ជាតិ ៣ មីនា ដោយសារការបង្ការវិបត្តិសាកល នៃការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែសម្ដេចតេជោ នៅតែគ្រោងជួបសិល្បករទូទាំងប្រទេស។

លោក សោម សុគន្ធ មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី បុរាណ សម័យគ្រប់ទម្រង់ នៅថ្ងៃទី២ ខែមីនា ខាងមុខ ដែលកិច្ចសំណេះសំណាល មានសារសំខាន់ និងជាឱកាសជំនួបដ៏កម្រ ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូល ជាមួយសិល្បករគ្រប់ទម្រង់។

លោក សោម សុគន្ធ មានប្រសាសន៍បញ្ជាក់ថា ទិវាវប្បធម៌ជាំតិ ៣ មីនា ឆ្នាំ២០២៣នេះ មានប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដោយនៅក្នុងពិធីសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់ការវាយតម្លៃសកម្មភាពវប្បធម៌ ព្រមទាំងអនុសាសន៍អ្វីគួរអភិរក្ស និងអ្វីគួរអភិវឌ្ឍជាដើម។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិធីសំណេះសំណាលនេះ នឹងមានសិល្បករសិល្បការិនីទាំងបុរាណ និងសម័យគ្រប់ទម្រង់ដែលមានចំនួនជាង ៣ពាន់នាក់។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់បន្ថែមថា ក្នុងនោះមានអ្នកសិល្បបុរាណចាស់ៗ និងនៅខេត្តឆ្ងាយចូលរួម ព្រមទាំងមានចម្រៀង របាំ និងផ្ទាំងទស្សនីយភាពជាច្រើនទម្រង់ផងដែរ។ សិល្បករ សិល្បការិនីមិនមែនតែជាអ្នកចម្រៀង អ្នករបាំ អ្នកភ្លេង ឬអ្នកសម្ដែងទេ រួមទាំង ជាងចម្លាក់ឈើ លោហៈ ថ្ម, ជាតម្បាញ, ជាងគំនូរជាដើម…។
គួរបញ្ជាក់ថា តាម សារាចរ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់ វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិ នៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


