Connect with us

ព័ត៌មានជាតិ

ពង​ទា​កូន​ស្រែ​រនោង​ មួយថ្ងៃ​លក់​បាន​ជាង​១០​ម៉ឺន​គ្រាប់ អាច​កុម្ម៉ង់​វេច​ខ្ចប់​ផ្ញើ​ទៅ​បាន​

បានផុស

នៅ

​ពង​ទា​កូន​ផលិត​ នៅ​ក្នុង​សហគមន៍​ស្រែ​រនោង​ ខេត្តតាកែវ​ គឺ​នៅតែ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ពង​ទា ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​បង្អស់ ហើយ​មាន​ទីផ្សារ​ធំ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពង​ទា​កូន​នេះ ត្រូវ​បាន​ផលិត​ឡើង​ ដោយ​កសិករ​ប្រមាណ​ជាង ៥០​គ្រួសារ ដែល​សុទ្ធសឹងតែ​ជា​អ្នកមាន​កសិដ្ឋាន​ចិញ្ចឹម​ទា​ធ្វើ​អាជីវកម្ម​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយបាន​រួមគ្នា​បង្កើត​ជា​សហគមន៍​ពង​ទា​កូន ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ដែល​បច្ចុប្បន្ន​បាន​ចងក្រង​ទៅជា​សហគមន៍​ផលិត​ពង​ទា​កូន​ច្បាស់លាស់​មួយ និង​មានការ​យកចិត្តទុកដាក់​និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​ទាយ​កពង​ថែទាំ​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ចាប់​តាំងពី​ការ​ផ្តល់​ចំណី​មេ​ទា រហូតដល់​ផលិត​ជា​ពង​និង​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​។ សម្រាប់​តម្លៃ​បោះ​ដុំ​ពង​ទា​កូន​ឲ្យ​ម៉ូយ​ធំៗ នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១​នេះ លោក សូត្រ សុផល ប្រធាន​សហគមន៍​ពង​ទា​កូន​ស្រែ​រនោង បាន​ឲ្យ​ដឹង​ថា ពង​ទា​កូន​មានតម្លៃ ចាប់ពី​៥០០​រៀល ទៅ​៥៥០​រៀល​ក្នុង​មួយ​គ្រាប់​។ ចំពោះ​តម្លៃ​លក់រាយ​វិញ ក្នុង​១​គ្រាប់ ៧០០​រៀល ក្នុង​នោះ​សហគមន៍​បាន​ផ្គត់ផ្គង់​ការនាំចេញ​ពង​ទា​កូន​ក្នុង​មួយថ្ងៃៗ​ប្រមាណ​ជា​១០​ម៉ឺន​គ្រាប់ ពង​ទា​ប្រៃ​ និង​ពង​ទា​សាប ​ប្រហែល​៣​ទៅ​៤​ម៉ឺន​គ្រាប់ និង​ពង​ទា​ ដែល​ភ្ញាស់​យក​កូន​ប្រហែល​៥​ពាន់​ក្បាល សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​ក៏ដូចជា​នាំចេញ​ទៅតាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​។

ចំណែក​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ទា​នៅ​សហគមន៍​ស្រែ​រនោង ផលិត​១​ថ្ងៃ​បាន​ជាង​៥០​ម៉ឺន​ពង សម្រាប់​ធ្វើជា​ពង​ទាប្រៃ ពង​ទា​សាប ក៏ដូចជា​ផលិត​ឲ្យ​ភ្ញាស់​ចេញ​ជា​ពង​ទា​កូន ​ផង​ដែរ​។ លោក​ប្រធាន​មន្ទីរ​បាន​អះអាងថា ផលិតផល​ពង​ទា​ពី​ស្រែ​រនោង បាន​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុង​ខេត្ត ក៏ដូចជា​នាំចេញ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ដោយ​អ្នកទិញ​មិនចាំបាច់​ទៅដល់​កន្លែង​ឡើយ គ្រាន់តែ​បញ្ជា​ទិញ អ្នកលក់​អាច​វេច​ខ្ចប់​ផ្ញើ​ទៅ​បាន​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​ម្ហូប​ប្រចាំ​ត្រកូលខេត្ត​តាកែវ​មួយ​ទៀត ល្បី​​មិន​ចាញ់​បង្កង​ទឹក​សាប រហូត​ខេត្ត​ចង់​សង់​រូប​សំណាក​ឲ្យ​ថែម​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម