​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​១៤.២៧% ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​១៤.២៧% ហើយ

Published

on

ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ពេល​នេះ​សម្រេច​បាន​១៤.២៧% ហើយ បើ​គិត​ពី​ថ្ងៃ​ចាប់​ផ្ដើម​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ពីក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា “​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចបាន ១៤.២៧% (​ដែល​រួមបញ្ចូល​ការងារ​សាងសង់​រួច និង​សម្ភារៈ​ដែល​បាន​បញ្ជូន​ដល់​ការដ្ឋាន​) ជា​វឌ្ឍនភាព​គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១”។

​បើ​តាម​កិច្ចប្រជុំ​ចង្អៀត ដើម្បី​ពិភាក្សា​លទ្ធផល​ការងារ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​។

​ក្នុង​ជំហាន​បន្ទាប់ គណៈកម្មការ​អន្តរក្រសួង នឹងធ្វើ​ការបន្ត​ការត្រួតពិនិត្យ​តាមដាន​ការងារ ព្រមទាំង​ធ្វើការ​ដោះស្រាយ​កែតម្រូវ​ចំណុច​ខ្វះ​ចន្លោះ ដើម្បី​ធានាថា ការស្ថាបនា នឹង​ពិត​ជាមាន​គុណភាព​តាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់ និង​សៀវភៅ​បន្ទុក ព្រមទាំង​ជំរុញ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ ដែល​នៅ​សេសសល់​មួយ​ចំនួន​តូច​ឲ្យ​បាន​ចង់​សព្វគ្រប់​៕​

ប្រភព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

សូមចុចអាន៖ ​សង្កាត់​ព្រែកកំពឹស ក្លាយជាទីប្រជុំជនអ៊ូអរ មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services