ព័ត៌មានអន្ដរជាតិ
សេវាកម្មបញ្ចុះបញ្ចូលរីកចម្រើនឡើងនៅអាមេរិក ជុំវិញ «ការលើកលែងទោស» របស់ ត្រាំ
ការស្នើសុំឱ្យមានការលើកលែងទោសពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានក្លាយជាឱកាសរកលុយដ៏ធំមួយសម្រាប់ក្រុមអ្នកផ្ដល់សេវាកម្មបញ្ចុះបញ្ចូល និងក្រុមហ៊ុនប្រឹក្សាយោបល់ ដោយអ្នកមានៗអាចចំណាយប្រាក់រាប់លាន ធ្វើយ៉ាងណាដើម្បីឱ្យសំណុំរឿងរបស់ពួកគេបានទៅដល់មនុស្សដែលនៅក្បែរលោក ត្រាំ ឬរដ្ឋបាលរបស់លោក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

អ្នកបញ្ចុះបញ្ចូល ឬគេហៅថា ឡបប៊ី (Lobby) ម្នាក់ ពីក្រុមហ៊ុនមួយដែលមានគេទាក់ទងឱ្យធ្វើរឿងបែបនេះ បាននិយាយថា៖ «មើលពីទស្សនៈរបស់អ្នកបញ្ចុះបញ្ចូល ការលើកលែងទោសបានក្លាយជាអាចរកប្រាក់ចំណេញបាន»។
CNBC ផ្សាយថា មិនមានអត្រាតម្លៃកំណត់សម្រាប់ជំនួយឱ្យមានការលើកលែងទោសនោះទេ។ ប៉ុន្តែប្រភព ២ រូប ដែលដឹងពីសំណើជំនួយបែបនេះទៅកាន់ក្រុមហ៊ុនបញ្ចុះបញ្ចូល បានអះអាងជាអនាមិកថា មានអតិថិជនម្នាក់ ហ៊ានផ្ដល់លុយរហូតដល់ទៅ ៥ លានដុល្លារ ដើម្បីឱ្យសំណុំរឿងក្ដីរបស់ខ្លួន បានទៅដល់លោក ត្រាំ។ ទោះបីជាតម្លៃនេះមិនមែនស្ដង់ដារក្ដី ប៉ុន្តែវាបង្ហាញពីទំហំដ៏ធំផ្នែកអាជីវកម្ម ពាក់ព័ន្ធនឹងអំណាចលើកលែងទោសរបស់ប្រធានាធិបតី។
ការជួលអ្នកបញ្ចុះបញ្ចូល ឬចូលទៅជិតបក្សពួកសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី ដើម្បីសុំការលើកលែងទោស មិនមែនជារឿងថ្មីទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះគឺថា លោក ត្រាំ កំពុងផ្តល់ការលើកលែងទោសកាន់តែញឹកញាប់ជាងមុននៅអាណត្តិទី២នេះ ដោយមិនដូចនៅអាណត្តិមុន ដែលលោកផ្ដល់ការលើកលែងទោសច្រើននៅចុងអាណត្តិនោះទេ។
ការណ៍នេះបង្កបារម្ភថា លុយ និងទំនាក់ទំនងនយោបាយមានសារៈសំខាន់ជាងភាពយុត្តិធម៌ ដែលអាចប៉ះពាល់ដល់ការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោកស្រី Taylor Rogers បាននិយាយថា៖ «រាល់ការសម្រេចចិត្តលើកលែងទោស ធ្វើឡើងផ្ដាច់មុខដោយប្រធានាធិបតី ត្រាំ ដែលតែងតែមានឆន្ទៈក្នុងការផ្តល់ឱកាសទី២ដល់ប្រជាជនអាមេរិក ជាពិសេសអ្នកដែលត្រូវបានគេកំណត់គោលដៅយ៉ាងអយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌ដ៏ពុករលួយ»។

រាប់តាំងពីចូលកាន់អំណាចនៅខែមករាមក លោក ត្រាំ បានផ្តល់ការលើកលែងទោសដល់មនុស្សជាង ១ ៥០០ នាក់ ដែលភាគច្រើនពាក់ព័ន្ធនឹងករណីវាយប្រហារវិមានកាពីតូលថ្ងៃ ៦ មករា ឆ្នាំ ២០២១។ នេះបង្ហាញពីកំណើនខ្លាំងនៃការសម្រេចចិត្តបែបនេះ ធៀបនឹងអាណត្តិទី១។ ការមិនលើកលែងទោសអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៦ មករា មានរហូតដល់ ៥៨ នាក់ ដែលជាកំណើនខ្ពស់ដូចគ្នា។
មនុស្សភាគច្រើនដែលទទួលបានការលើកលែងទោស មានលុយ ឬទំនាក់ទំនង ដូចជាសម្ព័ន្ធមិត្តនយោបាយ ម្ចាស់ជំនួយ តារាល្បី ឬអតីតអ្នកនយោបាយជាដើម ដើម្បីជួយឱ្យសំណុំរឿងរបស់ពួកគេបានដឹងឮ។
គិតត្រឹមសប្តាហ៍នេះ មានសំណើចំនួន ៦ ៣៩៤ ករណី សម្រាប់បន្ថយការកាត់ទោស និង ១ ៥២៩ ករណី សម្រាប់សុំការលើកលែងទោស។
បើតាម CNBC ប្រភពនិយាយថា មិនមែនអ្នកផ្ដល់សេវាកម្មបញ្ចុះបញ្ចូលទាំងអស់ដែលមានទំនាក់ទំនងជាមួយ ត្រាំ ចង់ធ្វើការឱ្យអ្នកដែលទាក់ទងទៅពួកគេនោះទេ។ អ្នកខ្លះបានបដិសេធ ប៉ុន្តែបញ្ជូនសំណុំរឿងបែបនេះ ទៅឱ្យក្រុមហ៊ុនផ្សេងទៀតធ្វើវិញ ហើយក្នុងករណីខ្លះ ពួកគេនៅតែទទួលបានប្រាក់កម្រៃចំពោះសេវាកម្មបញ្ជូនបែបនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


