ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ជំរុញការលក់ផលិតផលខ្មែរតាមស្ថានីយប្រេងឥន្ធនៈ
ក្រោមកម្មវិធីស្តីពី«កិច្ចសហការជំរុញ និងបង្កើនផលិតផលខ្មែរតាមស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមបណ្ដារាជធានី-ខេត្ត» អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី(ខេមបូឌា) ដើម្បីអនុវត្តគម្រោងការដាក់លក់ផលិតផលខ្មែរនៅតាមស្ថានីយសាខារាជធានី-ខេត្ត ទាំង ១៦ របស់ក្រុមហ៊ុន។
ក្រោមការសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី គម្រោងនេះរៀបចំឡើងដើម្បីជួយជ្រំជ្រែង លើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋានតម្លាភាព និងផលប្រយោជន៍សហគមន៍។ ម្យ៉ាងវិញទៀតកម្មវិធីមួយនេះ ក៏ធ្លាប់បានអនុវត្តន៍នឹងទទួលបានជោគជ័យម្តងរួចមកហើយកាលពីឆ្នាំ២០២២ កន្លងទៅ នៅរាជធានី-ខេត្តចំនួន ១១ និងស្ថានីយឥន្ធនៈប្រមាណ ២០។

ជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៣ នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី នឹងសហការការពង្រីកគម្រោងដដែល ជាគោលដៅបន្តចំពោះរាជធានី-ខេត្តប្រមាណ ១៦ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩បន្ថែមទៀតដូចខាងក្រោមនេះ៖
- រាជធានីភ្នំពេញ នៅស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី
- ខេត្តកណ្ដាល នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាខ្មៅផ្លូវជាតិលេខ ២១
- ខេត្តកំពង់ចាម នៅស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២
- ខេត្តក្រចេះ នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ
- ខេត្ត ស្ទឹងត្រែង នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មី
- ខេត្តព្រៃវែង នៅស្ថានីយប្រេងឥន្ធនៈភីធីធី ស្វាយអន្ទរ
- ខេត្តស្វាយរៀង នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង
- ខេត្តកំពង់ឆ្នាំង នៅស្ថានីយប្រេងឥន្ធនៈភីធីធី ឧត្តុង្គ និងភីធីធីក្រុងកំពង់ឆ្នាំង
- ខេត្តពោធិ៍សាត់ នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់
- ខេត្តបាត់ដំបង នៅស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារ
- ខេត្តសៀមរាប នៅស្ថានីយប្រេងឥន្ធនៈភីធីធីសៀងណាំ
- ខេត្តបន្ទាយមានជ័យ នៅស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ
- ខេត្តកំពង់ស្ពឺ នៅស្ថានីយប្រេងឥន្ធនៈភីធីធី រលាំងសង្កែ និង ភីធីធីត្រាំខ្នារ
- ខេត្តតាកែវ នៅស្ថានីយប្រេងឥន្ធនៈភីធីធីសុខកែវ ជិតរង្វង់មូលក្បែរផ្សាររាត្រី និងភីធីធីអង្គតាសោម
- ខេត្តកំពត នៅ ស្ថានីយប្រេងឥន្ធនៈភីធីធីទីរួមខេត្តកំពត
- ខេត្តព្រះសីហនុ នៅស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ





តាមស្ថានីយទាំង ១៦ នឹងមានការដាក់លក់នូវផលិតផលមួយចំនួនដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ ជាដើម។ រាល់ការដាក់តាំងបង្ហាញលក់ផលិតផលនៅតាមស្ថានីយឥន្ធនៈភីធីធី តាមគម្រោងអាចនឹងចាប់ផ្ដើមជារៀងរាល់ថ្ងៃសុក្រ-សៅរ៍-អាទិត្យ នៅក្នុងខែមីនា-ឧសភា-កញ្ញា-វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


