ព័ត៌មានជាតិ
អភិបាលរាជធានីចុះពិនិត្យទីតាំងវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ដើម្បីត្រៀមរៀបចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារ
ភ្នំពេញ ៖ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងផុតទៅ នៅ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ នឹងមានកម្មវិធីបុណ្យដ៏ធំមួយ នោះគឺបុណ្យកាត់ឫសសីមាព្រះវិហារ នៅក្នុងទីអារាមនេះ ដែលពិធីបុណ្យនេះធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើម ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន នៅរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០២៣នេះ លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុនេះ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូរទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថានអោយបានល្អប្រសើរ ពេលកម្មវិធីបុណ្យចាប់ផ្តើម ដោយសារតែពិធីបុណ្យនេះនឹងត្រូវធ្វើឡើងរយៈពេល៣យប់និង ៤ថ្ងៃមានទាំងការរៀបចំសម្តែងសិល្បៈកំសាន្តផងដែរ។

បើទោះបីជាយ៉ាងណាក្តី ក្រុមការងារពាក់ព័ន្ធនឹងការងារនេះ បាននឹងកំពុងចាប់ផ្ដើមដំណើរការសំអាត លាបថ្នាំចេតិយ ក៏ដូចជាទីតាំងផ្សេងទៀតជាបណ្តើរៗហើយ ទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម ពោលគឺពេលកម្មវិធីចាប់ផ្តើម អ្វីៗត្រូវបានត្រៀមរៀបចំរួចជាស្រេច៕
ដោយ ៖ ស្រីរ័ត្ន













-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


