ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អះអាងថា គណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្ដូរ
ពីវេទិកាចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ មិនមែនគណបក្សផ្សេងណាមួយឡើយ។

«ពិតហើយ យើងធ្លាប់បានលឺអំពីគណបក្សខ្លះ បាននិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្ដូរ ក៏ប៉ុន្តែខ្ញុំសូមយកទីនេះបញ្ជាក់ថា គណបក្សប្រជាជន ដឹកនាំរដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា »។ នេះជាការថ្លែងបែបរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលហ៊ានអះអាងថា គណបក្សនេះ ជានិមិត្តរូបនៃការផ្លាស់ប្ដូរ ដោយយើងបានឃើញរួចថា មានការផ្លាស់ប្ដូរពីវាលពិឃាដនៃរបបខ្មែរក្រហម មកកាន់ការរស់រានមានជីវិតឡើងវិញ ផ្លាស់ប្ដូរពីសង្រ្គាមមកកាន់សន្តិភាព ហើយផ្លាស់ប្ដូរពីភាពក្រីក្រតោកយ៉ាក មកកាន់ប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប ព្រមទាំងឈានទៅដល់ការផ្លាស់ប្ដូរនៅឆ្នាំ ២០៣០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


