ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន
ដោយសារធនាគារមានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិក និងមានភាគហ៊ុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក។
បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថាការដែលធនាគារ អេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជនដោយយោងលើលក្ខណសម្បត្តិមួយចំនួនរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ អេស៊ីលីដា”) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បាននិងកំពុងបន្តពង្រីកវិសាលភាពប្រតិបត្តិការអាជីវកម្ម តាមរយៈការធ្វើទំនើបកម្មលើផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ខ្លួន ក្នុងការបំពេញតម្រូវការជូនអតិថិជន និងសាធារណជន ដើម្បីធ្វើការទូទាត់តាមរយៈប្រព័ន្ធធនាគារឌីជីថល។

លោកស្រីបានបន្តថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល ដែលអាចឱ្យអតិថិជនក្នុង និងក្រៅប្រទេស អាចធ្វើប្រតិបត្តិការធនាគារបានកាន់តែងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ ធនាគារបានទទួលការអនុញ្ញាតជាគោលការណ៍ពីនិយ័តករមូលបត្រកម្ពុជា ឱ្យធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រក្នុងវិស័យមូលបត្រ ធ្វើអាជីវកម្មមូលបត្ររដ្ឋជាឈ្មួញជើងសាមូលបត្ររដ្ឋ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ចក្នុងការបម្រើសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ទៀតផង។
បន្ថែមលើនេះទៀត ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែនតាមរយៈឃ្យូអរកូដ ជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន រួមមាន ប្រទេសវៀត ណាម និងឡាវ បន្ថែមពីលើប្រទេសថៃ។
លោកស្រីបានបន្តទៀតថា លើសពីនេះ ធនាគារ អេស៊ីលីដា ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ហើយទទួលបាននូវកិត្តិសព្ទល្អ ក្នុងការបម្រើផលិតផល-សេវាកម្មជូនអតិថិជនយ៉ាងល្អប្រសើរ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាង ៣០ឆ្នាំ កន្លងមកនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


