ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជាសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប
នៅក្នុងសេចក្តីថ្លងការណ៍ “ឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប»សភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តលេខ 2023/ 2589(RSP) របស់សភាអឺរ៉ុប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញពីការមិនគោរពរបស់សភា អឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាកម្ពុជាបានច្រានចោល សេចក្ដីសម្រេចចិត្តខាងលើនេះ ដែលមានខ្លឹមសាររំលោភបំពានយ៉ាងធ្ងន់ធ្ងរមក លើសិទ្ធិអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ។ ដោយយោងលើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់រួមទាំងបទប្បញ្ញត្តិជាតិជាធរមានទាំងឡាយ ជាពិសេសក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ និងបានថបញ្ជាក់សារជាថ្មីម្ដងទៀតនូវជំហរស្របគ្នាជាមួយនឹង ការឆ្លើយតប និងសេចក្តីថ្លែងការណ៍ទាំងឡាយ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ ដោយបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បី បុព្វហេតុផ្សេងនោះទេ»។

រដ្ឋសភាកម្ពុជាច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏បានបរិហាទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេងនិយមនៃសភាអឺរ៉ុបមួយចំនួន ចំពោះការបំពាន នយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋតូចជាង និង ទន់ខ្សោយជាង ដោយមើលរំលងទាំងស្រុងនូវគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។
រដ្ឋសភាកម្ពុជាបានសង្កេតដោយយកចិត្តទុកដាក់យ៉ាងខ្លាំងថា សភាអឺរ៉ុប ជាពិសេសក្រុមអ្នកនយោបាយឆ្វេង និយមជ្រុល បាននិងកំពុងបំពងសម្លេង ក្នុងការយកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មកធ្វើនយោបាយ ទោះបីជាត្រូវលះបង់ សន្តិភាព ស្ថិរភាព ភាពសុខដុមរមនាសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម របស់ ប្រទេសនោះក៏ដោយទោះបីជាមិនអាចទទួលយកបាននូវទង្វើជាន់ឈ្លីទាំងនេះក៏ដោយ ក៏រដ្ឋសភាកម្ពុជាសម្តែងនូវការដឹងគុណចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងប្រជាជនអឺរ៉ុប សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩។
រដ្ឋសភាកម្ពុជាផ្តល់តម្លៃលើមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាព អឺរ៉ុប ដែលកសាងផ្អែកលើសសរស្តម្ភនៃភាពជាដៃគូស្មើភាព និងអធិបតេយ្យស្មើភាព។ សូមរំលឹក ឡើងវិញផងដែរ នូវតួនាទីស្ថាបនារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ពហុភាគីនិយម និង នីតិរដ្ឋ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលដ៏ប្រពៃនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ក្នុងឆ្នាំ២០២១ និងកិច្ចសន្ទនាលើកទី២ រវាងសភាអឺរ៉ុប និងអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងពេលមហាសន្និបាត AIPA លើកទី៤៣ នៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើមូលដ្ឋាននេះ យើងសូមទទូចឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ ដែលមកពីក្រុមផ្សេងៗគ្នា ខិតខំប្រឹងប្រែងលើកកម្ពស់នូវកិច្ចសន្ទនាស្មោះត្រង់ បើកចំហរ និងបរិយាប័ន្ន ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍គ្ន ទៅវិញទៅមក ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes