ព័ត៌មានជាតិ
តំណាងឯកឧត្តម ឌី វិជ្ជានាំយកអំណោយជូនគ្រូបង្រៀន នឹងសិស្សស្រុកស្វាយជ្រុំ

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០នេះ បានចាត់មន្ត្រីតំណាង លោក តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក. ខេត្តស្វាយរៀង ចុះចែកអំណោយដ៍ថ្លៃថ្លា និងសម្ភារមួយចំនួន របស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់លោក គ្រូអ្នកគ្រូនិងសិស្សានុសិស្សជិត ៣០០ នាក់ (២៩២) នៅសាលាបឋមសិក្សាទួលច្រេស ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កម្មវិធីចែកអំណោយ និងសួសុខទុក្ខ នេះ មានការចូលរួមពី លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងមន្ត្រីក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកស្វាយជ្រុំ និងក្រុមយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង។
តំណាងឲ្យឯកឧត្តម ឌីវិជ្ជា លោក តូច ប៉ូលីវ៉ា បានជួបសំណេះសំណាល នឹងនាំសារសួរទុក្ខនឹករលឹក ព្រមទាំងការផ្តាំផ្ញើសូមឲ្យបន្តអនុវត្តវិធានការណ៍ការពារ សុវត្ថិភាពអនាម័យ ដើម្បីរួមគ្នាបន្តទប់ស្កាត់បង្ការការរីករាលដាលនៃ ជំងឺកូវិដ១៩ ពីសំណាក់ឯកឧត្តម និងលោកជំទាវ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ និងសិស្សានុសិស្សចំនួន ២៨០នាក់។

អំណោយរបស់ឯកឧត្តម ឌីវិជ្ជា និងលោកជំទាវ ក្នុងនោះផងដែរ លោកគ្រូ/អ្នកគ្រូម្នាក់ៗទទួលបាន កាបូប ១ រួមនឹងថវិកាចំនួន ១០០.០០០រៀល ហើយសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន កាតាបស្ពាយ ១, សៀវភៅ ២ក្បាល, ប៊ិច ២ដើម, បន្ទាត់ ១ដើម, ខ្មៅដៃ ១ដើម, ជ័រលុបខ្មៅដៃ ១ដុំ, ប្រដាប់ចិតខ្មៅដៃ ១, និងថវិកាចំនួន ៥.០០០រៀល៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


