ព័ត៌មានជាតិ
គម្រោងព្រះរាជឧបត្ថម្ភវិស័យអប់រំដល់កម្ពុជា របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន
ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ មានគម្រោងបន្ថែមព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ខណៈទ្រង់បានជួយកិច្ចការនេះអស់រយៈពេល ២០ឆ្នាំមកហើយ។ នេះតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។

ការប្រកាសបន្ថែមព្រះរាជឧបត្ថម្ភនេះ ធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងព្រះរាជឧបត្ថម្ភ ស្ដីពី ការធ្វើផែនការវិស័យអប់រំ អាហារូបករណ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីគម្រោងព្រះរាជឧបត្ថម្ភ នៃព្រះរាជាណាចក្រថៃ។

ក្នុងពេលឆាប់ៗខាងមុខ ភាគីគម្រោងព្រះរាជឧបត្ថម្ភនឹងផ្ដល់ជំនួយរៀបចំទស្សនីយភាព (landscape) ក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅវិទ្យាស្ថានទាំងពីរ ដើម្បីឆ្លើយតបនឹងកំណើនសិស្ស និស្សិត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគោរពថ្លៃអំណរព្រះគុណថ្វាយដល់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលព្រះអង្គ បានប្រទានអំណោយដ៏ថ្លៃថ្លាតាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាអស់រយៈពេល ២០ឆ្នាំកន្លងមក ក្នុងនោះមានសមិទ្ធផលធំៗពីរគឺ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ភាគីកម្ពុជា និងភាគីថៃ នឹងបន្តកិច្ចខិតខំរក្សានិរន្តរភាពកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និងពង្រឹងចំណងទំនាក់ទំនងអន្តរជាតិដ៏រឹងមាំរវាងប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


